លោក លូ គឹមឈុន យកអំណោយ កាកបាទក្រហម ជូនជនរងគ្រោះ ក្រោយពេល គេកាប់ប្រហារ យ៉ាងឃោឃៅ

ព្រះសីហនុ៖ លោក លូ គឹមឈុន ប្រធានកាកបាទក្រហមកម្ពុជា សាខាខេត្ដព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ជនរងគ្រោះ ដោយសារអំពើ ឃាតកម្មព្រម ទាំងបាននាំយកអំណោយ ឃីត ៣កញ្ចប់ មី១កេស ទឹកដោះគោឆៅ ២ឡូ ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ ១កេស ស្ករស១គីឡូក្រាម ក្រូចពោធិសាត់២ឡូរ និងថវិកា ២.០០០.០០០៛ (ពីរលានរៀល) របស់សម្ដេចកិតិ្ដព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ទៅជូនសាច់ញាតិ គ្រួសាររងគ្រោះ មួយគ្រួសារ មានគ្នា ៧នាក់ ដែលត្រូវជនមិនស្គាល់ មុខកាប់ ប្រហារយ៉ាងឃោឃៅ។

ក្រុមគ្រួសារលោកស្រី តូច សំអុន អាយុ៦៥ឆ្នាំ និងកូនតូចៗ ក្នុងបន្ទុកចំនួន៦នាក់ បានរងរបួស ធ្ងន់ស្រាល នាយប់ទាបភ្លឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងផ្ទះរបស់ខ្លួន នាចំណុចភូមិចំការកៅស៊ូ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ  ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ មន្ទីរ ពេទ្យបង្អែកខេត្ដព្រះសីហនុ បានសំរេចបញ្ជូន ជនរងគ្រោះចំនួន៣នាក់ ដែលកំពុងសំរាកព្យាបាលនេះ ទៅព្យាបាលនៅ រាជធានីភ្នំពេញវិញ ដោយឡែកតាមប្រភពសាច់ញាតិជនរងគ្រោះវិញ ក៏បានអោយដឹងដែរថា ស្រ្តីជាម្តាយដែលបានបញ្ជូន ទៅព្យបាលនៅ រាជធានីភ្នំពេញ ក៏កំពុងបញ្ជូនត្រលប់មក ខេត្តព្រះសីហនុវិញដែរ ក្រោយពេលដែលគ្រូពេទ្យថា អស់សង្ឃឹមហើយនោះ៕