មន្រ្តីចូលនិវត្តន៍ម្នាក់ បានឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ ពីសែលកាត "អរស្ទើហោះ"

ភ្នំពេញ៖ មន្រ្តីចូលនិវត្តន៍ម្នាក់ បានបង្ហាញនូវភាពរំភើប រីករាយយ៉ាងខ្លាំង ជាមួយនឹងទឹកប្រាក់ ៥ ម៉ឺន ដុល្លារ ក្នុងឱកាស ដែលក្រុមហ៊ុនសែលកាត បានប្រគល់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ ទៅដល់អតិថិជន ដែលមានទីលំនៅបច្ចុប្បន្នស្ថិត ក្នុងរាជធានីភ្នំពេញ។

លោក ធុន ឈឺន ដែលមានមុខ របរបច្ចុប្បន្នជា និវត្តន៏ជនរូបនេះ បានបង្ហាញពីអារម្មណ៍របស់ខ្លួន នៅក្នុងថ្ងៃប្រគល់រង្វាន់ថា វាគឺជាសំណាង ដ៏ធំមួយដែលរូបលោក ពុំធ្លាប់គិតថា នឹងទទួលបាន ឬអាចថា វាជារង្វាន់ សម្រាប់ការឈានចូលទៅកាន់ ឆ្នាំសកល ២០១៦ ពីសែលកាតក៏ថាបាន។

លោកបានបន្តទៀតថា ដំបូងឡើយ នៅពេលទទួល បានដំណឹងថា បានឈ្នះរង្វាន់៥ ម៉ឺនដុល្លារ ពីសែលកាត គឺពុំមានការរំភើបអ្វីខ្លាំង នោះទេ ដោយពុំបានទទួល ព័ត៌មានដោយផ្ទាល់។

បន្ទាប់ពីបាន ទទួលបានដំណឹងនេះ រយៈពេលមួយថ្ងៃ ខាងក្រុមហ៊ុនសែលកាត ក៏បានហៅទូរស័ព្ទ មកប្រាប់ម្តងទៀតស្របពេលដែលលោក និងសមាជិកគ្រួសារទាំងមូល កំពុងតែទទួលទានអាហារថ្ងៃត្រង់។ នៅពេលនោះបរិយាកាសទាំងមូល ក៏ត្រូវបានផ្លាស់ប្តូរជាមួយនឹង ដំណឹងដ៏ច្បាស់លាស់ពីការត្រូវរង្វាន់ ៥ម៉ឺនដុល្លារ ពីសែលកាត។

លោកបានបញ្ជក់ថា ទឹកប្រាក់មួយចំនួនធំនេះ នឹងយកទៅពង្រីកអាជីវកម្ម និងផ្គត់ផ្គង់លើជីវភាពគ្រួសារ ទាំងមូលផងដែរ។

សូមបញ្ជាក់ថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” សូមអតិថិជន សែលកាតទាំងអស់ គ្រាន់តែហៅទូរស័ព្ទទៅកាន់ លេខ ៨៨៨៨ ឬផ្ញើសារដោយសរសេរ អក្សរ១០k ទៅកាន់លេខ ៨៨៨៨ ឱ្យបានមុនម៉ោង៤ល្ងាច នឹងទទួលបានលេខ កូដ៦ខ្ទង់ ដើម្បីចាប់រង្វាន់៕

មន្រ្តីចូលនិវត្តន៍ម្នាក់ បានឈ្នះទឹកប្រាក់ ៥ម៉ឺនដុល្លារ ពីសែលកាត "អរស្ទើហោះ"