កូនស្រីកសិករ នៅកៀនស្វាយ ផឹកថ្នាំពុលសម្លាប់ខ្លួន មិនដឹងមូលហេតុ

កណ្តាល៖ កូនស្រីកសិករម្នាក់ បានដាច់ចិត្តផឹក ថ្នាំពុលសម្លាប់ខ្លួន ដោយពុំមានសមាជិក គ្រួសារដឹងមូលហេតុ បើទោះបីជាខំជួយ សង្គ្រោះយ៉ាងណា ក៏ដោយទីបំផុត បានស្លាប់នាម៉ោង ១៤៖៣០នាទី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អ្នកភូមិបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆី សុខី ភេទស្រី អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ និងឪពុកមានឈ្មោះ ងិល ធី អាយុ៧០ឆ្នាំ ម្តាយមានឈ្មោះ ពៅ ផាន អាយុ៥០ឆ្នាំ រស់នៅភូមឃុំជាមួយកូន។

លោក នៅ នឿន នាយប៉ុស្តិ៍នគរបាលឈើទាល បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៩៖៣០នាទី ជនរងគ្រោះបានផឹកថ្នាំ ពុលប៉ុនប៉ងសម្លាប់ខ្លួនបន្ទប់មកក្រុមគ្រួសារ បានដឹកជួយសង្គ្រោះ នៅមន្ទីរពេទ្យរុស្សី លុះមកដល់ថ្ងៃទី២៩ ខែធ្នូ ២០១៥នេះ បានដឹងថាគ្មានសង្ឈឹម ក្រុមគ្រួសារយកមក ផ្ទះវិញជិតដល់ផ្ទះហើយក៍ជនរងគ្រោះ បានដាច់ខ្សល់ស្លាប់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបច្ចេកទេសស្រុក បានចុះទៅធ្វើការ ត្រួតពិនិត្យ និងបានប្រគល់សាកសព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រៃពណី៕

កូនស្រីកសិករ នៅកៀនស្វាយ ផឹកថ្នាំពុលសម្លាប់ខ្លួន មិនដឹងមូលហេតុ

កូនស្រីកសិករ នៅកៀនស្វាយ ផឹកថ្នាំពុលសម្លាប់ខ្លួន មិនដឹងមូលហេតុ