បារាំង៖តើ​ជីហាត Charaffe al-Mouadan ស្លាប់​នៅ​ស៊ីរី​ជា​នរណា?

នៅ​រសៀល​ថ្ងៃ​អង្គារ ទី២៩ ធ្នូ ឧត្តមសេនីយ​អាមេរិកាំង Steve Warren បាន​ធ្វើ Videoconference មួយ​ពី​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ នៅ​ក្នុង​ Videoconference នោះ លោក Steve Warren បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ស្លាប់​សមាជិក​សំខាន់ៗ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ប្រមាណ​ជា ១០នាក់​ក្នុង​ទឹកដី​ស៊ីរី​នា​ប្រតិបត្តិ​ផ្លូវអាកាស​របស់​កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​ប្រមាណ ១០នាក់​នោះ ក៏​មាន​រូប Charaffe al-Mouadan ជា​ជនជាតិ​បារាំង និង​ដែល​មាន​ចំណង​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ ទន្ទឹម​គ្នា​នេះ លោក Steve Warren ក៏​បាន​បញ្ជាក់​ថា រូប Mouadan ក៏​មាន​គម្រោង​រៀបចំ​ភេរវកម្ម​ថ្មីៗ​ទៀត​នៅ​បស្ចិមលោក​ដែរ។