ចិន​និង​តៃវ៉ាន់​ផ្តើម​មាន​ខ្សែ​ទូរស័ព្ទ​ពិសេស​ដោយ​ផ្ទាល់

បណ្តាញ​ទូរគមនាគមន៍​ពិសេស ​រឺ​ខ្សែ​ទូរស័ព្ទ​បន្ទាន់​មួយ ​ត្រូវ​បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់ ​រវាង​ចិន​ និង​តៃវ៉ាន់​ ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ទាំង​សងខាង​ អាច​ឆ្លើយឆ្លង​គ្នា​ដោយ​ផ្ទាល់។ ការ​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​នេះ ​គឺ​ជា​លទ្ធផល​នៃ​ជំនួប​ដ៏​កម្រ​មួយ​កាល​ពី​ ខែ​វិច្ឆិកា ​នៅ​សឹង្ហបុរី ​រវាង​លោក​ប្រធានាធិបតី​ចិន ​និង​លោក​ប្រធានាធិបតី​កោះ​តៃវ៉ាន់។ ប្រធានធិបតី​កោះ​តៃវ៉ាន់ ​បាន​ស្នើ​យោបល់​បង្កើត​ខ្សែ​ទូរស័ព្ទ​នេះ ​ដើម្បី​កសាង​ទំនុកចិត្ត​រវាង​រដ្ឋ​អំណាច​ទាំង។