ការ​ធ្វើ​ចលនា​ជើង​ដែល​ជួយ​បំបាត់​ការឈឺ​នៅ​ខ្នង ចង្កេះ និង​ជង្គង់​

ការ​ធ្វើ​ចលនា​ជើង​ដែល​ជួយ​បំបាត់​ការឈឺ​នៅ​ខ្នង ចង្កេះ និង​ជង្គង់​

​បើ​តាម​វេជ្ជសាស្ត្រ​បុរាណ​ចិន ជើង​របស់​យើង​ត​ភ្ជាប់​ដោយ​សរសៃប្រសាទ​ប្រមាណ​ជា​៧,២០០ ទៅ​នឹង​គ្រប់ផ្នែក​នៃ​រាងកាយ​។ ដោយហេតុ​នោះ ការហាត់​ធ្វើ​ចលនា​នៅ​ជើង​អាចជួយ​បំបាត់​ការឈឺចាប់​នៅ​ខ្នង ចង្កេះ និង​ក្បាលជង្គង់​បាន ក្នុង​ពេល​តែ​២០​នាទី​។​

១-​ការដើរ​លើ​ចុងជើង​
លំ​ហាត់​មួយ​នេះ​មាន​អនុវត្ត​ច្រើន​នៅក្នុង​ការធ្វើ​យោគៈ​។ វា​បង្កើនរ​បត់​ឈាម និង​អនុញ្ញាតិ​ឱ្យ​អ្នក​ពត់​ទាញ​ដងខ្លួន​និង​សន្ធឹង​សាច់ដុំ​បានល្អ​។ ឈាម​សរសៃ​វ៉ែន​រត់​ចុះមករ​កជើង ធ្វើឱ្យ​សាច់ដុំ​កំភួនជើង​ឡើង​រឹង​។​

សូម​ឈរ​ឱ្យ​ត្រង់​ខ្លួន​លើ​ចុង​ជើង រួច​ដើរ​ឱ្យបាន​៥០​ជំហាន ដោយ​ដកដង្ហើម​ធម្មតា​។ អនុវត្ត​លំ​ហាត់​នេះ​តាម​តែ​អាច​ធ្វើទៅបាន​។​

២- គូស​រង្វង់​នឹង​ភ្នែក​គោល​
កាលណា​ឈាម​រត់​មក​ភ្នែក​គោល​មិន​គ្រប់គ្រាន់ វា​ធ្វើឱ្យ​ឈឺចាប់​។​

សូម​អង្គុយ​ចុះ​លើ​កៅអី រួច​ធ្វើ​ចលនា​ឱ្យ​ភ្នែក​គោល​គូស​ជា​រង្វង់ៗ​។ លំ​ហាត់​នេះ​ធ្វើឱ្យ​ឈាមរ​ត់​បាន​ល្អ ទាញ​សរសៃពួរ​នៅ​ខ្នង ចង្កេះ និង​ជង្គង់​។​

៣- ចាប់​យក​ប៊ិក​នឹង​ម្រាមជើង​
អង្គុយ​លើ​កៅអី ដាក់​ប៊ិក​មួយ​នៅ​នឹង​ដី រួច​ប្រើ​ម្រាមជើង​ត្បៀត​ចាប់​ប៊ិក​នោះ​ឡើង​។ ទុកពេល​១០​នាទី សឹម​ដាក់​ប៊ិក​ចុះ​វិញ​។ អនុវត្ត​លំ​ហាត់​នេះ​ទាល់តែ​អ្នក​ដឹងថា​មាន​ផលប៉ះពាល់​លើ​សាច់ដុំ​។ លំ​ហាត់​នេះ​ជួយ​ឱ្យ​ឈាមរ​ត់​បាន​ល្អ​នៅ​ជើង​។ ដើម្បី​ឱ្យ​បាន​លទ្ធផល​ល្អ អ្នក​គួរ​ធ្វើ​លំ​ហាត់​នេះ​ដោយ​ឈរ​។​

៤- ទាញ​សាច់ដុំ​ជើង​
អង្គុយ​ផ្ទាល់​ដី យក​ចុង​កន្សែង​ម្ខាង​ចងជើង​គ្រែ និង​ចុង​ម្ខាង​ទៀត​ចងជើង​។ ទាញ​ជើង​ចេញ ទុកពេល​១០​វិនាទី រួច​បន្ធូរ​មកវិញ​។ ធ្វើ​ដូចនេះ​ឱ្យបាន​៥​ដង​សម្រាប់​ជើង​ម្ខាងៗ​។​

លំ​ហាត់​នេះ​ជួយ​បំបាត់​ភាព​តានតឹង​ក្នុង​ខ្លួន បាត់​ឈឺ​ខ្នង ចង្កេះ និង​ជង្គង់​។​

៥- ទាញ​ម្រាមជើង​
ការ​ទាញ​ម្រាម​ជើងល្អ​ចំពោះ​សុខភាព​ខ្លាំងណាស់​។ វា​សម្រួលរ​បត់​ឈាម​នៅ​ជើង និង​បង្កា​រការ​ហើម​ដែល​ធ្វើ​ឱ្យ​ឈឺចាប់​។ សូម​ធ្វើ​លំ​ហាត់​នេះ​ឱ្យបាន​ច្រើន​តាម​តែ​អាច​ធ្វើទៅបាន​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។