កុំ​ញ៉ាំ​ទឹក​ក្នុង​កែវ​ដែល​ដាក់​ចោល​កណ្តាលវាល​

កុំ​ញ៉ាំ​ទឹក​ក្នុង​កែវ​ដែល​ដាក់​ចោល​កណ្តាលវាល​

​ជួនកាល​យើង​ចាក់ទឹក​ដាក់​កែវ រួច​មិន​បាន​ញ៉ាំ​ឱ្យអស់​ទេ ទុកចោល​កណ្តាល​វា​លអស់​១​យប់ ។ សូម​កុំ​ញ៉ាំ​ទឹក​នោះ​ដល់​ពេល​ស្អែក​ឡើង ព្រោះ​វា​លែង​ល្អ​ទៀតហើយ​។​

​អ្នកណា​ដែល​ញ៉ាំ​ទឹក​នេះ​អាច​សង្កេតឃើញថា វា​មាន​រសជាតិ​ខុស​ពី​មុន​។ ក៏​ប៉ុន្តែ​វា​មាន​អ្វី​លើស​ពី​នោះ​ទៅ​ទៀត​៖ គឺ​វា​មាន​ល្អងធូលី ហើយ​និង​បាក់តេរី​ថែមទៀត​ផង​!

ម្យ៉ាងទៀត បើ​តាម​វីដេអូ​មួយ​ដែល​បញ្ចាំង​នៅក្នុង​គេហទំព័រ​អាមេរិក the Discovery News កាលណា​គេ​ដាក់​ទឹក​ហាលខ្យល់​យូរ ទឹក​បឺត​យក​កាបូនឌីអុកស៊ីត​ពី​ក្នុង​ខ្យល់ រួច​ហើយ​ធ្វើ​ប្រតិកម្ម​ឱ្យទៅជា​អា  ស៊ីត​កាបូ​និក ដែល​ធ្វើឱ្យ pH របស់​ទឹក​ប្រែ​ទៅជា​អាស៊ី​ត​។ គឺ​ដោយហេតុ​នោះ​ហើយ​បានជា​ទឹក​មាន​រសជាតិ​ខុស​ពី​មុន​បន្តិច​។​

តាមពិត​ទៅ​ទឹក​នោះ​មិន​ទាន់​ពុល​ឬ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំងក្លា​ណាស់ណា​នៅឡើយ​ទេ តែ​អ្នក​បាន​ញ៉ាំ​ដោយ​បាក់តេរី​មួយចំនួន​ហើយ​!

ទឹក​ដែល​ចេញពី​រ៉ូ​ប៊ីណេ​ក៏​ប្រឈមមុខ​នឹង​ការចម្លង​មេរោគ​ដូចគ្នា​ដែរ ក៏​ប៉ុន្តែ​វា​មាន​ជាតិ​ក្ល័រ ដែល​បង្ការ​មិន​ឱ្យ​បាក់តេរី​កើត​រី​ល​រាលដាល​បានទេ​។​

ទឹក​ដែល​ដាក់​នៅក្នុង​ដប​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ ដរាបណា​មិន​នៅ​ត្រូវ​កម្តៅថ្ងៃ​។ បើ​ទុកឱ្យ​ត្រូវ​ថ្ងៃ វា​នឹង​បញ្ចេញ​ជាតិ bisphénol A (BPA) ដែល​ពុល​ខ្លាំង​ណាស់​ដែរ​។​

ដូចនេះ សូម​កុំ​ទុក​ទឹក​ចោល​ហាលវាល មិន​បាន​គ្រប​។ យក​ល្អ​ទុក​ក្នុង​ដប​ដែល​មាន​គម្រប​បិទ​ជិត នឹង​កុំ​ដាក់​ឱ្យ​ត្រូវ​ថ្ងៃ​៕

ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។