ជនរងគ្រោះ ២នាក់ ម្តាយនិងកូនស្រី បន្ទាប់ពីឃាតករ មិនស្គាល់មុខ លបវាយប្រហារ នៅថ្ងៃនេះ បានស្លាប់ហើយ

ព្រះសីហនុ៖ (ដំណឹងបន្ថែម) លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងថា ករណីកាប់ប្រហារ ដោយពូថៅលើជនរងគ្រោះ មួយគ្រួសារ នៅតំបន់ក្បាលឆាយ នៅក្រុម២១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុនោះ រហូតមកដល់ថ្ងៃនេះ ស្ត្រីជនរងគ្រោះជា ម្តាយឈ្មោះអ៊ុម ផាណា អាយុ៣១ឆ្នាំ និងកូនស្រីម្នាក់ ឈ្មោះ គង់ ផាន់ណារីន អាយុ១៣ឆ្នាំ បានស្លាប់បាត់បង់ជីវិតហើយ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ។

ក្នុងនោះស្ត្រីជាម្ដាយ បានស្លាប់នៅមន្ទីរពេទ្យនៅ រាជធានីភ្នំពេញ រីឯកូនស្រីអាយុ ១៣ឆ្នាំម្នាក់ ក្នុងចំណោមកូនៗទាំង ៤នាក់ចុងក្រោយ ដែលពេទ្យទើបបញ្ជូនទៅ ពេទ្យគន្ធបុប្ផា កាលពីមុនថ្ងៃត្រង់នេះ ក៏បានស្លាប់នៅតាមផ្លូវដែរ មុនទៅដល់មន្ទីរពេទ្យ ៕

ជនរងគ្រោះ ២នាក់ ម្តាយនិងកូនស្រី បន្ទាប់ពីឃាតករ មិនស្គាល់មុខ លបវាយប្រហារ នៅថ្ងៃនេះ បានស្លាប់ហើយ

ជនរងគ្រោះ ២នាក់ ម្តាយនិងកូនស្រី បន្ទាប់ពីឃាតករ មិនស្គាល់មុខ លបវាយប្រហារ នៅថ្ងៃនេះ បានស្លាប់ហើយ