ឃាត់ខ្លួន ជនល្មើស នេសាទ៨នាក់ ខណៈកំពុងធ្វើ សកម្មភាព

ពោធិ៍សាត់ ៖ លោកច្រឹង តាំងលី នាយផ្នែកជលផល ក្រគរ បានដឹកនាំកម្លាំងជលផល កំពង់លួង រួមនឹងកម្លាំងចម្រុះចុះឃាត់ខ្លួន ជនប្រព្រឹត្តបទល្មើស នេសាទ បានចំនួន៨នាក់ ក្នុងនោះមានវៀតណាម ៧នាក់ និងខ្មែរម្នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាព នេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ (អួនអូសទឹកសាប)។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ផ្លូវទឹកខាងកើត (កន្លែងអភិរក្សកំពង់ប្រាក់) ស្ថិតក្នុង ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ច បានរឹបអូសកាណូត ២គ្រឿង (កម្លាំងម៉ាស៊ីន១៦០ និង១៥០)  និងសាច់អួនអូស១គ្រឿង៕

ឃាត់ខ្លួន ជនល្មើស នេសាទ៨នាក់ ខណៈកំពុងធ្វើ សកម្មភាព

ឃាត់ខ្លួន ជនល្មើស នេសាទ៨នាក់ ខណៈកំពុងធ្វើ សកម្មភាព

ឃាត់ខ្លួន ជនល្មើស នេសាទ៨នាក់ ខណៈកំពុងធ្វើ សកម្មភាព