នគរបាល​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​មនុស្ស​៤​នាក់​រឹបអូស​បាន​សម្ភា​រៈ​សេព​គ្រឿងញៀន និង​កាំភ្លើង​អាកា​១​ដើម​

​ខេត្ត​មណ្ឌល​គី​រី​៖ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ដឹកនាំ​ដោយ​លោក កាន់ ពេញ អធិការ​ស្រុក​កោះ​ញែក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​សង្គម កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បាន ឃាត់ខ្លួន​បុរស់​៤​នាក់ នៅ​ចំណុច​ស្រែ​ជ្រេស ក្នុងភូមិ​ក្បាលកោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី សង្ស័យ​មានការ​ជាប់​ពាក់ព័ន្ធ​រក្សាទុក​សារធាតុ​ញៀន និង​លាក់ទុក​កាំភ្លើង​អាកា​ស្វាយ​បត់​១​ដើម​ខុសច្បាប់​។​

លោក កាន់ ពេញ បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​ព្រឹក​នេះ​ថា​៖ មុខសញ្ញា​សង្ស័យ​ខាងលើនេះ សមត្ថ កិច្ច​បានធ្វើការ​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ​មកហើយ​រហូតដល់​ថ្ងៃនេះ​កម្លាំង​នគរបាល​ក៍​ចាប់ផ្តើម​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ធ្វើការ​សួរនាំ​។ ជ​នស​ង្ស​យ័​ខាងលើ​ទី​១ ឈ្មោះ យន់ ឌី អាយុ​២៧​ឆ្នាំ ស្រុកកំណើត ភូមិ សា​ម៉ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​, ទី​២​ឈ្មោះ​ម៉ា ម៉ី​អ​យុ​១៦​ឆ្នាំ ស្រុកកំណើត ភូមិ​ក្បាលកោះ ឃុំ​ស្រែ សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​, ទី​៣​ឈ្មោះ​ឆាន់ ឈន់​អាយុ​២៥​ឆ្នាំ ស្រុកកំណើត ភូមិ​ចង្វារ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​, ទី​៤​ឈ្មោះ ឆុំ វិបុល អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​ស្ពាន​មាស ឃុំ​លំពង់ ស្រុក​បាទី ខេត្ត​តា កែវ និង​ដកហូត​បាន​វត្ថុតាង​ដូចជា ៖ ម៉ូតូ​ម៉ាក​ស៊ី​រុស ០១​គ្រឿង កាំភ្លើង AK ស្វាយ​បត់​មួយ​ដើម គ្រាប់​២ គ្រាប់ និង សម្ភារ​:​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

បច្ចុប្បន​ជនសង្ស័យ និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​បំពេញ​សំណុំបែបបទ​ដើម្បី​បញ្ជូនទៅ​ស្នងការដ្ឋាន នគរបាល​ខេត្តមណ្ឌលគិរី ចាត់ការ​បន្ត​។ លោក​វរសេនីយ៍ទោ​ឡេវ ប៉ុន​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​បានបញ្ជាក់​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​នៅ​រសៀល​នេះ​ថា ជនសង្ស័យ​ទាំង​បួន​នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយនិង​សារធាតុ​ពិតមែន ដោយឡែក​រឿង​កាំភ្លើង​ជនសង្ស័យ​ពុំទាន់​បាន​សារភាព​នៅឡើយ​ទេ​លោក​នាយរង​រូបនោះ​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​អាវុធ​ខាង​លោក នឹងធ្វើ​ការបញ្ជូន​ខ្លួន​សង្ស័យ​ទៅកាន់​ជំនាញ​ការិយាល័យ​អាវុធជាតិផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការបន្ត​។

លោក​តូច យ៉ុ​ន​ស្នងការ​ខេត្ត មណ្ឌលគិរី​បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃនេះ​ផងដែរ​ថា លោក បាន និង​កំពុង​ជុំរុញ​និង​ពង្រឹង​បន្ថែម​ដល់​កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​ជាពិសេស​កម្លាំង​នគរបាល​ជំនាញ ឲ្យ​ខិតខំ​ជួយ​ទប់ស្កាត់ និង​ធ្វើការ​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​នៅក្នុង​តំបន់​នេះ​ឲ្យ​មានគុណ​ភាព​និង​តម្លាភាព និង​ឈានទៅរក​ការកាត់បន្ថយ​ឱ្យបាន​កម្រិត​ទាប​៕ ឦសាន​២

KA-30-12-2015-01 KA-30-12-2015-02 KA-30-12-2015-04