ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​?

​ថ្មីៗ​នេះ សឿ សុធា​រ៉ា បាន​នាំ​ស្វាមី​លោក សាពូន មីដាដា និង​កូនស្រី ដា​រ៉ា​ពិមាន ថត​រឿង ភាគ​ខ្លី ដែល​និយាយ​ពី​សម័យ​ប៉ុលពត​។​បើតាម​ការរៀបរាប់រ​បស់ សឿ សុធា​រ៉ា បានអោយដឹងថា នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​នាង​និង​ស្វាមី​បាន​សម្តែង​រួមគ្នា ក្រោយពី​ខកខាន​សម្តែង​អស់​រយៈពេល​៩​ឆ្នាំ​មក​នោះ​។​មានការ​បង្ហើប​ថា ការបង្ហាញ​មុខ​រួមគ្នា​របស់​គូ​ស្នេ​ហ៏​អ្នកសិល្បៈ​មួយគូរ​នេះ​គឺ​ដើម្បី​ស្តារ​ប្រជាប្រិយភាព ក្រោយពី​ស្ងប់ស្ងាត់​មួយរយៈ​ពេល​វែង​មក​។​

ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​?

​រឿង​ភាគ​ខ្លី​មួយ​នេះ បង្ហាញ​ពី​ទុក្ខលំបាក​នៅក្នុង​របប​ប៉ុលពត ដោយ​ក្នុងនោះ សឿ សុធា​រ៉ា បាន​ប្រាប់ថា មានរឿង​ជាច្រើន ដែល​នាង​បាន​ចូលរួម​សម្តែង​ជា​តួអង្គ​គ្រប់​អត្ត​ច​រិ​ក​និង​តាម​សម័យកាល​។ តែ​រឿង​ខ្លី ដែល​នាង​ទើប​សម្តែង​រួមគ្នា​ជាមួយ​ស្វា​មីនេះ ជា​រឿង​ដែល​នាង​ពេញចិត្ត​សម្តែង​បំផុត​។​នៅក្នុង​រឿងនេះ គេ​តម្រូវអោយ​សឿ សុធា​រ៉ា​និង​កូនស្រី កាត់សក់​ខ្លី ហើយ សាពូន មីដាដា ត្រូវ​កោរសក់​។​បើតាម​ដឹង រឿង​មួយ​នេះ អាច​និង​ចាក់ផ្សាយ នៅតាម​បណ្តារ​កញ្ចក់​ទូរទស្សន៍​នានា នៅ ក្នុង​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​?
​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល សឿ សុធា​រ៉ា​និង ស្វាមី បាន​សម្តែង​ជាមួយគ្នា​។​លើកដំបូង អ្នក ទាំងពីរ​បាន​សម្តែង​រួមគ្នា​នៅក្នុង​ចម្រៀង​ខារ៉ាអូខេ​បទ​«​កវី​លាក់​ស្នេ​ហ៏​»​។​គេ​នៅ​ចាំបាន​ថា ក្រោយពី​រៀបការ ការងារ​សិល្បៈ​របស់​គូ​ស្នេ​ហ៏​អ្នកសិល្បៈ​មួយគូរ​នេះ មានការ​ធ្លាក់ចុះ​គួរអោយកត់សំគាល់​។​តែ​ថ្មីៗ​នេះ សឿ សុធា​រ៉ា បាន​បង្ហាញមុខ​នៅក្នុង​សកម្មភាព​សិល្បៈ​មួយចំនួន ទាំង​ការ សម្តែង​រឿង ភាគ ទូរទស្សន៍ និង​កម្មវិធី​ផ្សេងៗ​។​

ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​?
​គួរ​បញ្ជាក់ថា លោក​សាពូន មីដាដា​និង​សឿ សុធា​រ៉ា បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏ កាលពី​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០០៩​នៅ​ណាហ្គា​វើ​ល ហើយ​ពេលនេះ អ្នក​ទាំងពីរ​ទទួលបាន​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ មាន​ឈ្មោះថា សាពូន ដា​រ៉ា​ពិមាន ដែលមាន​អាយុ​៥​ឆ្នាំ​និង​មាន​ទេពកោសល្យ​សិល្បៈ​ដូច ឪពុក ម្តាយ ដែរ​៕

​ចេ​នី​

ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​? ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​? ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​? ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​? ហេតុអ្វី​បានជា សឿ សុធា​រ៉ា នាំ​កូន​ និង​ ស្វាមី​ថត​រឿង​?