សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ដាក់​ ​សម្រាស់​ចំនួន​៧​កន្លែង​រុះរើ​សម្រាស់​ចោល​បាន​១០៥០​ម៉ែត្រការ៉េ​

​ខេត្តកំពង់ឆ្នាំង​៖ សម្រាស់​ចំនួន​៧​កន្លែង​មាន​ទំហំ​១០៥០​ម៉ែត្រការ៉េ និង​មាន​មែក​សម្រាស់​ចំនួន​២១០០​មែក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្ន ឆ្នាំ​២០១៥ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ លោកនាយ​ខណ្ឌ​រដ្ឋបាល​កំពង់ឆ្នាំង ចុះ​រើរុះ​បំផ្លាញចោល​នៅ​ចំណុច​២​ក្នុង​ឃុំ​ភូមិ​ពោធិ និង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បានអោយដឹងថា​៖ សមត្ថ កិច្ច​ចំរុះ​ដែល​បាន​ចូលរួម​បង្ក្រាប​បទល្មើស​ដាក់​សម្រាស់​ខាងលើនេះ​រួមមាន នាយ​ខណ្ឌ នាយផ្នែក នាយ​សង្កាត់ ក្រុមប្រឹក្សា ឃុំ​ប្រឡាយ​មាស សហគមន៍​នេសាទ​ភូមិ​អន្លូង​កញ្ចុះ និង​មន្ត្រី​យោធា​ស្រុក​កំពង់លែង សរុប​មាន​ចំនួន​៣០​នាក់ ដោយ​ប្រើប្រាស់​កា ណូ​តបា ឡា​ស្មាច់​ចំនួន​៦​គ្រឿង ។​

​លទ្ធផល​នៃ​កិច្ច​បង្ក្រាប គឺ​សមត្ថកិច្ច​ចំរុះ​បាន​រុះរើ​សម្រាស់​ចោល​ចំនួន​៧​កន្លែង មាន​ទំហំ ១០៥០​ម៉ែត្រការ៉េ ដែលមាន​មែក​សម្រាស់​ចំនួន​២១០០​មែក បទល្មើស​ដាក់​សម្រាស់ នេះ ស្ថិតនៅក្នុង​ចំណុច​ទន្លេ​កោះ​បាយក្រៀម ស្ថិតក្នុង​ភូមិ​ពោធិ និង​ចំណុច​ក្បាលកោះ​កុម ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។​

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​អោយដឹងទៀតថា​៖ បទល្មើស​ដាក់ សម្រាស់​នេះ​ធ្វើអោយមាន​ផលប៉ះពាល​៣​យ៉ាង​គឺ​១.​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​២.​ធ្វើអោយ​គោក​រាក់​ព្រែក និង​ទន្លេ និង​ទី​៣.​ធ្វើអោយ​ត្រី​កុម ដែលជា​បទល្មើស​ខុស និង​ច្បាប់​ស្តី ពី​ជលផល​។​

សមត្ថកិច្ច​ផ្នែក​សង្កាត់រដ្ឋបាល​ជលផល​ប្រឡាយ​មាស​បានដឹងថា​៖ បទល្មើស​ដាក់ សម្រាស់​នៅក្នុង​ឆ្នាំនេះ​មានការ​ថយចុះ​ជាង​ឆ្នាំមុន ដោយ​គេ​សង្កេតឃើញថា នៅ​ឆ្នាំមុន មាន​បទល្មើស​ដាក់​សម្រាស​ទ្រង់ទ្រាយ​ធំ​ច្រើន​កន្លែង ប៉ុន្តែ​ឆ្នាំនេះ​ការដាក់​សម្រាស់ មាន រូបភាព​តូចៗ​តែប៉ុណ្ណោះ ដែលជា​របស់​អ្នកធ្វើ​ចំការ​នៅ តាម​មាត់​កំពុងទឹក​តា​ម ខ្នង​កោះ ដោយ​រូបភាព​សម្រាស់​ភាគច្រើន​គឺជា​កំប្លោក​និង​មែកឈើ​តូចតាច​។​

​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​អោយដឹងទៀតថា​៖ ការ បង្ក្រាប​បទល្មើស​ដាក់​ស​ម្រា​ស់​នេះ និង​ត្រូវ​បន្ត​ធ្វើជា​បន្តបន្ទាប់​ទៀត​នៅ​គ្រប់​សង្កាត់​ក្នុង ដែន​នេសាទ ដែលជា​ដែន​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​ជលផល សុំ​អំពាវ នាវ​ដល់​សហគមន៍​នេសាទ អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ចំរុះ​ថ្នាក់ស្រុក ចូលរួម​សហ ការ​ជា​បន្តទៀត​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​អោយទទួល​បាន​ជោគជ័យ និង​ការពារ​ដែន​នេសាទ​កុំអោយ​គោក​រាក់​៕ រិ​ទ្ធិ ជ័យ​

KA-30-12-2015-05 KA-30-12-2015-06 KA-30-12-2015-07 KA-30-12-2015-08 KA-30-12-2015-09​ ​ ​ ​