យុវជន​៣​នាក់​កំពុង​សប្បាយ​ជក់​ថ្នាំញៀន ត្រូវ​នគរបាល​ព័ទ្ធចាប់ និង​រឹបអូស​បាន​ថ្នាំញៀន​៤​កញ្ចប់

ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​៣​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយនឹង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់បាន​ខ្លួន​ជា​បន្តបន្ទាប់ នៅ​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​ឆ្នាំ​២០១៥​នៅ​ភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង​ឆ្នាំង​ដោយ​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនសង្ស័យ​ទាំង​៣​នាក់​មាន​៖ ១.​ឈ្មោះ កុយ ចិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២. ឈ្មោះ​ខុន មុន្នី​ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, និង​៣. ឈ្មោះ​ប៊ូ សំអាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជា​ម្ចាស់ផ្ទះ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

នៅក្នុងពេល​ចាប់ខ្លួន​ជនសង្ស័យ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ ម៉ូតូ​២​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម កាំបិត​ប​ន្ទួ​ស​១ ស្នាប់ដៃ​១ ពិល​ឆក់​ឆក់​១ និង​ឧបករណ៍​បំរើអោយ​ការជក់​គ្រឿងញៀន​មួយចំនួនទៀត​។​

សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​៖ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​គឺជា​មុខសញ្ញា​ចាស់ និង​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​លួច​រាយការណ៍​មក​សមត្ថកិច្ច ទើប​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ ឆ្នាំង​និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការគ្នា​ធ្វើការ​តាមដាន​អំពី​សកម្មភាពរ​បស់ជនស​ង្ស័​យ​យា់ង​ប្រកិតៗ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា​ពួកគេ​បាន​ណាត់​ជួបគ្នា​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​នៅផ្ទះ​ឈ្មោះ ប៊ូ​សំអាត សមត្ថកិច្ច​ក៏បាន​សហការគ្នា​ឡោមព័ទ្ធ​ចាប់ខ្លួន​បានតែ​ម្តង​។​

​វត្ថុតាង និង​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-30-12-2015-10 KA-30-12-2015-11 KA-30-12-2015-12 KA-30-12-2015-13 KA-30-12-2015-14​ ​ ​