សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រៀបចំ​ប្រកួត​ស្រូវ​-​អង្ករ​ល្អ​បំផុត ចំនួន​៥​ប្រភេទ​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រៀបចំ​ឲ្យ​មានការ​ប្រ​គួ​ត​ស្រូវ និង​អង្ករ​ល្អ​បំផុត​ប្រចាំ​កម្ពុជា​ចំនួន ៥​ប្រភេទ​ស្រូវ អង្ករ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ទាំងអស់ ដែល​ចង់​ចូលរួម​ប្រកួត​ត្រូវ​ចុះឈ្មោះ និង​ផ្ញើ​ប៉ាន់​ស្រូវ អង្ករ​មកកាន់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​៣០ ធ្នូ​នេះ ស្រូវ និង​អង្ក​រទាំង​៥​ប្រភេទ ដែល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ យកមក​ធ្វើការ​ប្រកួត​នោះ​រួមមាន ១. ជ័យលាភី​លើ​ប្រភេទ​ស្រូវ​ផ្ការំដួល (Paddy: Phka Rumduol)។ ២. ជ័យលាភី​លើ​អង្ករ​ក្រអូប​ប្រណិត​ផ្ការំដួល (Premium Aromatic Rice: Phka Rumduol)​។ ៣. ជ័យលាភី​លើ​អង្ករ​ក្រអូប​ទូទៅ (Aromatic Rice)​។ ៤. ជ័យលាភី​លើ​អង្ក​រស​គ្រាប់​វែង (Long Grain White Rice) និង​ទី​៥. ជ័យលាភី​លើ​អង្ករ​ស្ងោ (Parboiled Rice) ។

​លទ្ធផល​ស្វែងរក​អ្នកឈ្នះ​ជ័យលាភី​ចំនួន​៥ ប្រភេទ​ស្រូវ អង្ករ​ខាងលើនេះ នឹង​ប្រព្រឹត្តទៅ​នៅក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ នា​ថ្ងៃទី​២៤ ២៥ និង​២៦ ខែមករា ឆ្នាំ​២០១៦​ខាងមុខនេះ ក្រោម​អធិបតីភាព​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន​។​

​សម្រាប់​ព័ត៌មាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​លេខ​ទូរ​សព្ទ ០១៧ ៣៣៣ ៨៨២, ០៧៧ ៧៨៥ ០៦៨ និង​អ៊ី​ម៉ែ​ល (Email)៖ /