ម៉ូតូសង់ បុកម៉ូតូវេវ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅស្រុកកំពង់ត្រាច

កំពត៖ ជនរងគ្រោះម្នាក់ បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ ដោយសារ គ្រោះថា្នក់ចរាចរមួយ ដែលបង្កឡើង ដោយម៉ូតូបុកនឹងម៉ូតូ នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រកកំពង់ត្រាច។

សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រាច បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនរងគ្រោះទាំង៤ រួមមាន ១-ឈ្មោះនូវ គឹប ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស ជាអ្នកបើកបរម៉ូតូ (ស្លាប់), ២-ឈ្មោះភិន ឧត្តសុជាតា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ជាអ្នករួមដំណើរ (របួសធ្ងន់) ទាំង២ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ។ ៣-ឈ្មោះគង់ រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនេសាទសមុទ្រ ជាអ្នកបើកបរម៉ូតូ (របួសធ្ងន់) និង៤- អ្នកជិះពីក្រោយ ឈ្មោះលី គន្ធា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនេសាទដូចគ្នា (របួសធ្ងន់) ទាំង២នាក់ មានទីលំនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប, ជិះម៉ូតូម៉ាកសង់សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-1830។

សមត្ថមិច្ចដដែលបន្តថា ម៉ូតូទាំង២គ្រឿងនេះ បើកស្របទិសគ្នា ពីកើតទៅលិច ម៉ូតូវេវ បើកពីមុខ លុះដល់ចំណុច
កើតហេតុ ម៉ូតូសង់បើកលឿន បានជ្រុលទៅបុកម៉ូតូវេវពីក្រោយ ក៏បណ្តាលឲ្យ កើតគ្រោះថ្នាក់ជាយថាហេតុ
យ៉ាងបែបនេះតែម្តងទៅ ធ្វើឲ្យនារីម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរបួសធ្ងន់ ក្រោយហេតុការណ៍ ត្រូវ
បានគេដឹកយកទៅព្យាបាល នៅប្រទេសវៀតណាម ទាំង៣នាក់។ រីឯអ្នកស្លាប់ ត្រូវក្រុមគ្រួសារដឹកយកទៅតំកល់នៅផ្ទះ
ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរ នាំយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុក
កំពង់ត្រាច ដើម្បីដោះស្រាយតាមច្បាប់៕

ម៉ូតូសង់ បុកម៉ូតូវេវ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅស្រុកកំពង់ត្រាច

ម៉ូតូសង់ បុកម៉ូតូវេវ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅស្រុកកំពង់ត្រាច

ម៉ូតូសង់ បុកម៉ូតូវេវ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់ នៅស្រុកកំពង់ត្រាច