ឆ្នាំ២០១៥ មានអ្នកជាប់ កាតព្វកិច្ច ប្រកាសបំណុល និងទ្រព្យសម្បត្តិជាង ២ម៉ឺននាក់ ប្រកាសនៅ ACU

ភ្នំពេញ៖ មានអ្នកជាប់កាតព្វកិច្ច ប្រកាសបំណុល និងទ្រព្យសម្បត្តិ ចំនួនជាង ២ម៉ឺននាក់ នៅឆ្នាំ២០១៥នេះ បានទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

យោងតាមសេចក្តីជូនដំណឹងរបស់ ACU នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានអ្នកទៅប្រកាសបំណុល និងទ្រព្យសម្បត្តិ មានចំនួន ២១.៦៨១រូប, ចំពោះអ្នកតែងតាំងថ្មីចំនួន ២៨៥រូប និងមានលាឈប់ចប់អាណត្តិចំនួន ២០០រូប។

ឆ្នាំ២០១៥នេះ ACU ទទួលបាន ៧៧២ពាក្យបណ្តឹង (អនាមិក ៣៦០ ស្មើនឹង ៤៦ភាគរយ) តិចជាងឆ្នាំ២០១៤ ២០ភាគរយ ដែលក្នុងនោះ ១៧ភាគរយ មិនពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងបើបន្ទប់ស្តាប់ចំលើយចំនួន ១៧៥លើក។

ACU បានចុះត្រួតពិនិត្យដីសម្បទានសេដ្ឋកិច្ចចំនួន ១៥ខេត្ត មានចំនួន ១០០ក្រុមហ៊ុន។ បានចូលរួមសង្កេតការណ៍ដេញថ្លៃចំនួន ៤០៧លើក និងពិគ្រោះថ្លៃចំនួន ៧៨លើក និងបានចូលរួមសវនការក្នុងតុលាការក្នុងឆ្នាំ២០១៥ ចំនួន៣២លើក ដែលក្នុងនោះមាន ២២ករណី៕