(ទស្សនាវីដេអូ) អគ្គស្នងការនគរបាលជាតិ រំលេចពីភាពលេចធ្លោកាមេរ៉ា​សន្តិ​សុខ ប្រព័ន្ធហតឡាញ និងប្រព័ន្ធវិទ្យុទាក់ទងទំនើប 4GeLTE

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានថ្លែងអះអាងថា ដើម្បីបង្កើនសន្តិសុខសម្រាប់រាជធានីភ្នំពេ­ញ កាន់តែប្រសើរក៏ដូចជាការគ្រប់គ្រងចរាចរណ៍ក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្ដល់ជូនជាជំនួយនូវប្រព័ន្ធដ៏ទំនើបដែលរួមមាន៖ កាមេរ៉ាសន្តិសុខ ប្រព័ន្ធហតឡាញ និងប្រព័ន្ធវិទ្យុទាក់ទងទំនើប 4GeLTE ។ ក្រុមហ៊ុន ហួរវៃ ជាអ្នកទទួលកសាងប្រព័ន្ធនេះ ។

យោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា "ប្រព័ន្ធទាំងបីធ្វើការរួមគ្នាធ្វើឲ្យតំបន់­សំខាន់ៗនានា ត្រូវបានស្ថិតក្នុងការតាមដានគ្រប់ពេលវេលា ។ ប្រព័ន្ធដ៏ទំនើប នឹងជួយពង្រឹងការអនុវត្តន៍ច្បាប់ក៏ដូចជាការ­បង្រ្កាបបទល្មើសនានារបស់កម្លាំងសមត្ថកិច្ច យ៉ាងមានប្រសិទ្ធិភាពផងដែរ "។

អគ្គស្នងការនរគបាល ក៏សូមអរគុណដល់ក្រសួងសន្តិសុខចិន និងក្រុមហ៊ុន ហួរវៃ ដែលបានផ្ដល់ជូននូវប្រព័ន្ធដ៏ទំនើបនេះផងដែរ ៕