អគ្គិភ័យ បំផ្លាញផ្ទះ ប្រជាពលរដ្ឋ មួយខ្នង នៅបាត់ដំបង នាព្រលប់ថ្ងៃទី៣០ ធ្នូ

បាត់ដំបងៈ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងភូមិកណ្តាល ភូមិអូររំដួល ស្រុកភ្នំព្រឹក ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញ អស់មួយខ្នងនៅម៉ោង ប្រមាណជិត៦ ព្រលប់ថ្ងៃទី២៩ ខែធ្នូនេះ ដោយសារទុស្សេខ្សែភ្លើង។ 

សេចក្តីរាយការណ៍ពីខេត្តបាត់ដំបង បានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ផាន់ រិត ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធ ឈ្មោះផន ហាង អាយុ៤៧ឆ្នាំ ។ ផ្ទះដែលរងការខូចខាត ជាប្រភេទផ្ទះឈើលើ ថ្មក្រោម ប្រកស័ង្កសី ទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ។

សេចក្តីរាយកាណ៍បានអោយដឹងទៀតថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ប្រាក់ដុល្លារចំនួន ៥ពាន់ដុល្លារ ប្រាក់ខ្មែរ ចំនួន៧ លានរៀល ទូរទស្សន៍៣គ្រឿង គ្រែឈើប្រភេទបេងចំនួន៤ឈុត និងសម្ភារៈក្នុងផ្ទះមួយចំនួនធំទៀត។ 

បើតាមអ្នកភូមិកណ្តាលបានអោយដឹងថា មូលហេតុនៃការឆាបឆេះនេះដោយសារម្ចាស់ផ្ទះ មិននៅនាំគ្នាទៅចាំចំការ ដោយទុកតែកូនស្រី និងក្មេងតូចៗ នៅលេងខាងមុខផ្ទះ ខណៈដឹងថាមានភ្លើងឆេះ ខ្លាំងមិនអាចនាំគ្នាជួយពន្លត់បាន ទើបបណ្តាលឲ្យឆាប់ឆេះទាំងស្រុងតែម្តង៕