អ្នកគ្រប់គ្រង​ទឹក​កំពុង​បូមទឹក​បញ្ចូល​ស្រះ​ប្រុស​ហើយ បន្ទាប់ពី​ចំណាយពេល​ជិត​កន្លះ​ខែ​ដើម្បី​បំពេញ​ស្រះស្រី​កន្លងមក​

សៀមរាប: ស្រះ​ប្រុស ឬ​ស្រះ​ខាងត្បូង​ប្រាសាទអង្គរវត្ត ត្រូវបាន​ក្រុម​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បូមទឹក​បញ្ចូល​ហើយ កាល​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ ក្រោយពី​ក្រុមការងារ​បាន​ចំណាយពេល​អស់​ជិត​កន្លះ​ខែ ដើម្បី​បំពេញ​ស្រះស្រី ឬ​ស្រះ​ខាងជើង​រួចមក​។ ការបញ្ចូល​ទឹកស្រះ​ប្រុស​នេះ ក៏​មិន​ខុសពី​ស្រះស្រី​ដែរ គឺ​នឹងត្រូវ​ចំណាយពេល​ប្រហែល​ជាង​១០​ថ្ងៃ​ទើប​ពេញ​បាន​។​

​អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក លោក ភឿន សុ​ឃីម បញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ​នេះ​ថា ដោយសារ​ខែវស្សា​កន្លងទៅនេះ មាន​បរិមាណ​ទឹកភ្លៀង​តិចតួច ធ្វើ​ឲ្យ​ស្រះ​ទាំងពីរ​នៅមុខ​ប្រាសាទអង្គរវត្ត​ឆាប់​រាក់​លឿន​ជាង​ឆ្នាំមុនៗ​។ ដូច្នេះ ក្រុមការងារ​បាន​រូត​រះ​បូមទឹក​បំពេញ​ស្រះ​ទាំងពីរ​នេះ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​រីងស្ងួត​ទាន់ និង​ដើម្បី​រក្សា​សោភណភាព​ដ៏​ស្រស់ស្អាត បន្ថែម​ទៅលើ​សម្រស់​ប្រាសាទអង្គរវត្ត​។​

​លោក សុ​ឃីម បន្ថែមថា ការបញ្ចូល​ទឹកស្រះ​ទាំងពីរ​ឆ្នាំនេះ ប្រើ​រយៈពេល​យូរ​ជាង​ឆ្នាំមុនៗ ដោយសារ​យើង​បន្ថែម​កម្ពស់​ទឹក​លើស​មុន​៣​ទៅ​៤​តឹក ដើម្បី​អាច​រក្សា​ទឹកបាន​ដល់​ទៅ​ខែ​៦ ឬ​ខែ​៧ ដែលជា​ខែ​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​។ មូលហេតុ​ដែល​យើង​បញ្ចូល​ស្រះស្រី​មុន​ស្រះ​ប្រុស ក៏​ដោយសារ​ស្រះស្រី​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនជាង​ស្រះ​ប្រុស​។ ភ្ញៀវទេសចរ​ច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ តែង​ចូលមក​ថតរូប​ទុកជា​អនុស្សាវរីយ៍ ភ្ជាប់​ខ្លួន​ជាមួយ​ទេសភាព​ស្រះស្រី ដែលមាន​រូប​ឆ្លុះ​ប្រាសាទអង្គរវត្ត​កំពូល​ប្រាំ​ផង​។​