ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី រង​ការចោទប្រកាន់ថា​ដើរ​យក​ដី​គេ យកទៅ​ចែក​ឲ្យ​បក្ខពួក​បង្កើត​ការ​ស្មុគស្មាញ​ដល់​អា​ជ្ញ​ធរ​មូលដ្ឋាន​

​ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​ឈ្មោះ មុត ចាន់​ណាវី (​ជា​ភរិយា​របស់​សព​លោក​អនុសេនីយ៍ត្រី អ៊ិន សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ​ស្រុក​សំ​រោ​ទង​) បានចេញ​មុខមក​ទាម​ទារ​ដី​មួ​យក​ន្លែ​ក​ដែល​បាន​អះអាងថា​ដី​នោះ​ជា​ដី​របស់គាត់​ដែលមាន​ទំហំ​ក្បាលដី ៥០​ម៉ែត្រ​គុណ​នឹង ១៦៥​ម៉ែត្រ ដែលមាន​ទីតាំងនៅ​ខាងត្បូង​ក្លោងទ្វារ​ទល់មុខ​វត្ត​ជ្រោះ​ព្រះ​គន្លង​ខាងត្បូង​របង​៣០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ថ្លុក​ដូន​សុខ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បន្ទាប់ពី​លោកស្រី​ទទួលដំណឹង​ថា មាន​គេ​ឈូស​សំអាត​គ្រប់គ្រង​ដី​នោះ​។

បើតាម​កា​អះអាង​ពី​លោកស្រី មុត ចាន់​ណាវី ដែល​បាន​ប្តឹង​ជំទាស់​រកមុខ​អ្នក​ឈូសឆាយ​យក​ដី​របស់គាត់​នោះបាន​ប្រាប់ លោក​មេភូមិ​ថ្លុក​ដូន​សុខ ក៏​ដូច​លោក​មេឃុំ​ក្រាំង​អំពិល កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ដី​ទំហំ​ខាងលើនេះ​គាត់​មាន​ឯកសារ​កាន់កាប់​ដែល​ចេញ និង​ចុះហត្ថលេខា​ដោយ ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី ដែល​ផ្តល់​ឲ្យ​គ្រួសារ​គាត់​ជា​ដី​សម្បទាន​វត្ត កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១១​។ លោកស្រី មុត ចាន់​ណាវី បានទាមទារ​ឲ្យ​អាជ្ញាធរ​ភូមិ និង​ឃុំ​ជូ​យ​រក​យុត្តិធម៌​ទប់ស្កាត់​អ្នកយក​ដី​របស់គាត់​នោះ​។ ហើយ​គាត់​បានទាមទារ​ឲ្យ លោក​មេភូមិ​ថ្លុក​ដូន​សុខ និង​លោក​មេឃុំ​គ្រាំង​អំពិល​ប្រាប់​ឈ្មោះ​អ្នកលក់ និង​អ្នកទិញ​ដី​របស់គាត់​។​

​ជាមួយនឹង​សំណូមពរ និង​ការទាមទារ​ដី​របស់ លោកស្រី មុត ចាន់​ណាវី ទំហំ និង​ចំណុច​ខាងលើ អាជ្ញាធរ ទាំង​ភូមិ និង​ឃុំ​មិន​ឯកភាព​ធ្វើតាម​បានទេ ដោយ​បញ្ជាក់ថា លិខិត​កាន់កាប់​នោះ​ជា​លិខិតឯកជន​មិន​ផ្លូវការ​គ្មាន​គតិ​យុទ្ធ​ផ្នែក​ផ្លូវច្បាប់​ហើយ​វា​កំពុងតែ​បំពាន​លើ​សិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់ ដែល​អ្នកកាន់កាប់​ដី​នោះ​មាន​ទំហំ​សរុប ៤,០៩១១​ហិកតា (៤០៩១១​ម៉ែត្រការ៉េ​) មាន​ឯកសារ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ភូមិបាល​។​

​លោក ផ ពី​វ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​គាត់​បាន​អះអាង​ខ្លួន​គាត់​ថា ជា​អ្ន​ដែល​ត្រូវបាន លោកស្រី មុត ចាន់​ណាវី រំខាន​ដោយមាន​បំណង​ទុ​ច្ច​រិត​មក​ដណ្តើមយក​ដីរ​បស់​គាត់ ដោយ​សំអាង​លើ​ក្រដាស​មួយ​សន្លឹកឃុបឃិតគ្នា​ក្រៅច្បាប់​ដែល​ព្រះចៅអធិការ​វត្ត​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី ប្រើ​ឥទ្ធិពល និង​អំណាច​ខុសច្បាប់​ថា​វត្តមាន​ដី​សម្បទាន​ចែក​ឲ្យ​គាត់ ប៉ុន្តែ​ដី​នោះ​វា​មិនមែនជា​ដី​របស់​ព្រះចៅអធិការ​វត្ត​នោះទេ ព្រោះ​ដី​នោះ​មាន​ម្ចាស់​មាន​ប្លង់​កាន់កាប់​ទទួលស្គាល់​ដោយ​អាជ្ញាធរដែនដី និងសុរិយោដីស្រុក​ត្រឹមត្រូវ​ពុំមែនជាប្រភេទដីអនាធិបតេយ្យដូចការគិតរបស់ពួកគេទេ។​

លោក ផ ពី​វ បាន​ឲ្យ​ដឹងថា​៖ លោក​បាន​ទិញ​ដី​ទំហំ​៤,០៩១១​ហិកតា ស្មើនឹង​៤០៩១១​ម៉ែត្រការ៉េ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ថ្លុក​ដូន​សុខ ឃុំ​គ្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពី​ប្តី​ឈ្មោះ ចាន់ គឿ​យ ប្រពន្ធ​ឈ្មោះ ស៊ាន ហ្គេ​ច​ហ័ង កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ដោយមាន​លិខិត​កិច្ចសន្យាលក់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​បញ្ជាក់ និង​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ត្រឹមត្រូវ​ដែលជាឯកសាររបស់ម្ចាស់ដើម ។ ប៉ុន្តែ​នៅពេល​គាត់​ដែល​ឈូសឆាយដី​រៀបចំ​ដាំ​ដំណាំ​ស្រាប់តែ​លោក ស្រី មុត ចាន់​ណាវី មក​ជំទាស់​ថា​ដី​មួយចំណែក​នោះ​ជា​ដី​របស់គាត់ ដែល​នៅក្នុង​ប្លង់ដី​ទាំងមូល​នោះ​គ្មាន​ចែងទាល់តែសោះ​។​

​លោក ផ ពី​វ បាន​រំលឹក​ឲ្យ​ដឹងថា​៖ បើ​មើល​តាម​ឯកសារ​ដើម​ប្លង់ដី​ដែល​គាត់​កាន់កាប់​នោះ​គាត់​ជា​មនុស្ស​ទី​៣​ទៅហើយ​។ ​បើ​ពិនិត្យ​អ្នកកាន់កាប់​លើ​ឯកសារ​ប្លង់​នោះ​ទីមួយ​ឈ្មោះ រ័ត្ន តារា ដែល​គាត់​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​ក្នុងអំឡុង​ឆ្នាំ​២០០៥ មាន​ទំហំ​ដី​សរុប ៨,៩៨២៨៥៩​ហិកតា ស្មើនឹង ៨៩៨២៨.៥៩​ម៉ែត្រការ៉េ ហើយ​លោក រ័ត្ន តារា បាន​លក់​ដី​នោះ​ឲ្យ​មក​ឈ្មោះ ស៊ាន ហ្គេ​ច​ហ័ង ប៉ុន្តែ​នៅក្នុង​ដំណាក់កាល ស៊ាន ហ្គេ​ច​ហ័ង គ្រប់គ្រង​ដី​នោះ​បាត់​បង់អស់​ជិត​៥​ហិកតា ដោយសារ​ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី រំលោភបំពានយ៉ាងកំរោល​យក​ធ្វើជា​សម្បត្តិ​វត្ត ដែល​ធ្វើ​ឲ្យ​ដី​នោះ​សល់​តែ​ចំនួន​ទំហំ​៤,០៩១១​ហិកតា ស្មើនឹង​៤០៩១១​ម៉ែត្រការ៉េ ដែលជា​ប្លង់​ចុងក្រោយ​គាត់​ទិញ​ត​ពី​ឈ្មោះ ស៊ាន ហ្គេ​ច​ហ័ង នេះ​។ ជាមួយនឹង​កា​ឈឺចាប់​នោះ ស៊ាន ហ្គេ​ច​ហ័ង បាន​ឧទ្ទិស​ថា​ដូច​គាត់​ផ្តល់​ដី​ជិត​៥​ហិកតា​ធ្វើបុណ្យ​កសាង​វត្ត​នោះ​ទៅ​ចុះ ដោយ​គេ​ឃើញ ស៊ាន ហ្គេ​ច​ហ័ង  ដែលជាជនរងគ្រោះនោះ​មិន​បានប្តឹងទាមទារវិញ​នោះទេ​។

លោក ផ ពី​វ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​៖ បើ​មើល​តាម​ឯកសារ​ដី​របស់ ស៊ាន ហ្គេ​ច​ហ័ង ក្រៅតែពី​ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី រំលោភ​យក​ដី​នោះ ព្រះអង្គបាន​ប្រើ​អំណាច​ខុសច្បាប់ បង្គាប់​ឲ្យ លោក​អនុសេនីយ៍ត្រី អ៊ិន សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ​ស្រុក​សំ​រោ​ទង ​មក​រស់នៅ​លើដី ស៊ាន ហ្គេ​ច​ហ័ង បន្ថែមទៀត ដែលទន្ទ្រាន​យកទំហំ​ក្បាលដី ៥០​ម៉ែត្រ​គុណ​នឹង ១៦៥​ម៉ែត្រ ដែល​ព្រះអង្គ​ប្រើ​អំណាច​ផ្ទាល់ខ្លួន​ចាត់ចែង​លើ​សម្បត្តិ​អ្នក​ដ៏​ទៃ​ទាំង​បំពាន​ច្បាប់​រដ្ឋ​យ៉ាងគឃ្លើនមិនខ្លាចបាបបុណ្យដាច់សីលទាល់តែសោះ។ រឿង​នេះឯង​បាន​បន្សល់ទុក​ឲ្យ​លោកស្រី មុត ចាន់​ណាវី ក្រោយពី​ប្តី​គាត់​បាន​ស្លាប់​ទៅហើយនោះ​បានមក​ទា​ម​ទារ​កាន់កាប់​ដោយមាន​ការគាំទ្រ​ខុសច្បាប់ពី​ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី ដែលសុទ្ធសឹងតែជាអំពើល្មើស​ច្បាប់គ្មាន​សេចក្តី​​អៀន​ខ្មាស់មិនខ្ពើមបាបទាល់តែសោះ។ ជាការពិតកន្លងមក​ ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី ជាតួអង្គដ៏ល្បីល្បាញ​បង្កឲ្យ​មាន​វិវាទ​ដីធ្លីជាមួយប្រជាពលរដ្ឋដែលមានដីនៅជាប់ក្បែរៗវត្តជាហូរហែ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានឈឺ​ក្បាល​ដោយ​សារតែព្រះអង្គតាំងខ្លួនជាអ្នកមានអំណាចជាអាជ្ញាធរ ហើយរហូតដល់វត្ត​ភ្នំ​ជ្រោះ​ព្រះ​គន្លងនេះសូម្បីតែប្រជាពលរដ្ឋ៣ភូមិនៅក្បែរនេះគេមិនរវល់ទៅធ្វើបុណ្យទាបនៅទីនោះទេ។

បើ​ទោះយ៉ាងណា​លោក ផ ពី​វ បាន​បញ្ជាក់ថា​៖ លោក មិនបាន​បំពាន កាន់កាប់​ដី​លោកស្រី មុត ចាន់​ណាវី អ្វី​នោះទេ លោក​កាន់កាប់​តែ​ដី​ដែល​បាន​ទិញ​យ៉ាង​ត្រឹមត្រូវ​ពី​ឈ្មោះ ស៊ាន ហ្គេ​ច​ហ័ង ដែលមាន​ប្លង់​ទំហំ​ដី​បានបញ្ជាក់ និង​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​។ ហើយ​ប្រសិនបើ​លោកស្រី មុត ចាន់​ណាវី មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​ស្របច្បាប់​ការទាមទារ​នោះ​ច្បាស់​ជាមាន​លទ្ធផល តែបើ​គ្មាន​ឯកសារ​ស្អី​ផង​នឹង​មក​ទារ​ដែរ ចុះបើ​ខ្ញុំ​ធ្វើជា​អ្នក​មិន​ដឹងខ្យល់អី​ដែរ​នោះ! ហើយប្រាប់​ទៅ​លោកស្រី មុត ចាន់​ណាវី ថា​ខ្ញុំ​អាណិត​គាត់ ខ្ញុំ​ឲ្យ​ដី​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង នោះ​មួយ​ចំហៀង​ទៅយក​ចុះ! សួរថា​យកបាន​ដែរ​ឬ​ទេ? ច្បាស់​ជា​មិន​បានទេ​ព្រោះ​វា​ខុសច្បាប់​។ វាមិនអាចមានជនទំនើងថ្លើមធំក្រៅច្បាប់ណាសូម្បីតែម្នាក់មានសិទ្ធិអំណាចចេញលិខិតផ្លូវច្បាប់ទទួលស្គាល់សិទ្ធិគ្រប់គ្រងដីធ្លីគ្រប់ប្រភេទជួសអាជ្ញាធរ និងភូមិបាលស្រុកខេត្តនោះទេ ប៉ុន្តែសោកស្តាយណាស់មកដល់ថ្មើរនេះទៅហើយនៅជនមានគតិអនាធិបតេយ្យប្រព្រឹត្តរឿងនេះទៀតមុខក្រាសមិនព្រមយល់ដឹង និងខ្មាស់អៀន ៕ កញ្ញានិរតី ​

SO-RITHY-03ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង ព្រះនាម សូ រិទ្ធី 

20141005_111605

 

 

 

 

 

 

 

 

 

​លិខិតខាងលើនេះលួចធ្វើឡើងដើម្បីរំលោភយកដីគេ ដែលជាអំពើឃុបឃឹតរបស់ឈ្មោះ សូ រិទ្ធី (ព្រះចៅអធិការ​វត្ត​វិបស្សនា​ភ្នំ​ជ្រោះ​ព្រះ​គន្លង) -អាចារ្យ គណៈកម្មការវត្ត -អ៊ិន សុជាតិ (ប្តី) មុត ចាន់ណាវី (ប្រពន្ធ) និង កប វន (មេភូមិថ្លុកដូនសុខ)
ឯកសារមានការកែដោយកោសលុប ឆ្នាំ២០១១ ទៅជា២០០១វីញ ត្រង់ចំណុចកាលបរិច្ឆេទគណៈកម្មការវត្តក្នុងនាមភាគីអ្នកប្រគល់ ចំណុចនេះបើយើងផ្ទៀងផ្ទាត់ជាមួយការចុះហត្ថលេខា និងកាលបរិច្ឆេទរបស់មេភូមិថ្លុកដូនសុខគឺខែ10 ឆ្នាំ០11 

20141005_101039 20141005_101056-(1) 20141005_101316 20141006_075748 20140928_074856 KA-009