នាវាដឹកប្រេង ១២ពាន់លីត្រ លិច និង កំពប់ប្រេង ពាសពេញសមុទ្រ អាល់បានី

ទីរ៉ាណា ៖ នាវាដឹកប្រេងមួយគ្រឿង ដែលផ្ទុកចំណុះ ១២.០០០ លីត្រ បានលិច នៅក្នុងដែន ទឹករបស់ប្រទេស អាល់បានី និង បង្កឲ្យលេចធ្លាយប្រេង ពាសពេញផ្ទៃសមុទ្រ តែម្តង នៅ ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌ចិនស៊ិនហួ។

អាជ្ញាធរកំពង់ផែ របស់អាល់បានី បានឲ្យដឹងទៀតថា គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង ហើយបាន បង្កឲ្យ បរិស្ថានសមុទ្រ របស់ប្រទេសអឺរ៉ុបមួយនេះ រងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ក្រុម សង្គ្រោះ និងគាំពារបរិស្ថានដែនសមុទ្រ របស់អាល់បានី កំពុងតែញាប់ដៃញាប់ជើង យ៉ាងខ្លាំង ក្នុងការសង្គ្រោះដែនសមុទ្រ ចេញពីការបំពុលបរិស្ថាន ដែលអាចនឹងធ្ងន់ធ្ងរជាងនេះ។

រហូតមកដល់ពេលនេះ ចៅហ្វាយ ក្រុងកំពង់ផែ ហ្សេងជីន របស់ អាល់បានី គឺលោក តូនីន អ៊ុយដេដាច នៅមិន ទាន់អាច ប្រាប់ជាក់លាក់ ពីចំនួនប្រេងដែលបានកំពប់នៅលើផ្ទៃសមុទ្រ នោះទេ ប៉ុន្តែក្រុមសម្អាតកំពុងតែបញ្ជូន នាវាទៅប្រមូលយកប្រេងកំពប់នោះ វិញ។ ដោយ ឡែកសម្រាប់មនុស្សរងគ្រោះ ក្នុងហេតុការណ៍ នេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ៕

នាវាដឹកប្រេង ១២ពាន់លីត្រ លិច និង កំពប់ប្រេង ពាសពេញសមុទ្រ អាល់បានី