KOICA នឹងផ្តល់ជំនួយ ឥតសំណង ២៩១.០០០ដុល្លារអាម៉េរិក ដល់អង្គការ មិនមែនរដ្ឋាភិបាល ចំនួនបី

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានយល់ព្រម ផ្តល់ជំនួយចំនួន ២៩១.០០០ដុល្លារ អាម៉េរិក សម្រាប់កម្មវិធីភាព ជាដៃគូជាមួយអង្គការ សង្គមស៊ីវិលថ្នាក់តំបន់ (LCPP) ដែលស្ថិតនៅក្រោមកម្មវិធីទ្រទ្រង់អង្គការសង្គមស៊ីវីលថ្នាក់ តំបន់របស់ KOICA ក្នុងចំនួនទឹកប្រាក់ ២៩១.០០០ដុល្លារអាម៉េរិក ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០១៥ ជំនួយនោះនឹងត្រូវផ្តល់ទៅឱ្យអង្គការមិនមែនរដ្ឋាភិបាល (NGO) ចំនួន៣ គឺ អង្គការខេមរ៉ា អង្គការសមាគម យុវជនខ្មែរ (KYA) និងអង្គការកម្មវិធីការអភិវឌ្ឍធនធានយុវជន (YRDP)។

កិច្ចព្រមព្រៀងលើជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រី ប៊ែក ស៊ុគហ៊ី ប្រធានតំណាង KOICA ប្រចាំប្រទេសកម្ពុជា និងតំណាងអង្គការទាំង៣ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅការរិយាល័យ KOICA។
បើតាម AKP LCPP គឺជាកម្មវិធីដែលទើបតែអនុម័ត ក្នុងពេលថ្មីៗនេះនៅ KOICA ដើម្បីជួយគាំទ្រដល់អង្គការ ដែលធ្វើការ ផ្ទាល់ជាមួយប្រជាជន។ សម្រាប់ឆ្នាំនេះ ដោយផ្អែកទៅតាមការផ្តួចផ្តើមគំនិតរបស់ប្រធានាធិបតីកូរ៉េស្តីអំពី “ការធ្វើឱ្យជីវិតក្មេងស្រីមានភាពប្រសើរឡើង” ដែលមានគោលបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយបញ្ហា ការអប់រំ សុខភាព និង ជំនាញរបស់ក្មេងស្រី KOICA បានជ្រើសរើស NGO ឆ្នើមៗចំនួនបីដែលធ្វើការពាក់ ព័ន្ធលើវិស័យអប់រំ ដើម្បីអនុវត្តន៍ លើគម្រោងសាកល្បងនេះក្នុងរយៈពេលមួយឆ្នាំ។

ប្រភពដដែលបានឲ្យដឹងថា “តាមរយៈជំនួយនៅក្រោមកម្មវិធី LCPP នេះ NGO នីមួយៗនឹងធ្វើការផ្តល់សេវា អប់រំនានានៅក្នុងតំបន់ដែល បានកំណត់។ ខេមរ៉ា នឹងធ្វើសកម្មភាពទាក់ទងទៅនឹង ការអភិវឌ្ឍកុមារតូចសម្រាប់កុមារ ដែលមកពីគ្រួសា ក្រីក្រនៅខេត្តកណ្តាល។ KYA នឹងជួយទៅដល់ក្មេងស្រីៗឱ្យធ្វើការបន្តការសិក្សានៅក្នុងសាលាដោយ ផ្តល់ អាហារូបករណ៍ធ្វើការផ្សព្វផ្សាយតាមសហគមន៍ និងសកម្មភាពនានានៅតាម សាលានៅក្នុងខេត្តកំពង់ចាម។ YRDP នឹងអនុវត្តកម្មវិធីការអប់រំស៊ីវីល សម្រាប់យុវជននៅភ្នំពេញ ដើម្បីធ្វើឱ្យពួកគេមានការទទួល ខុសត្រូវ និងសកម្មនៅក្នុងសង្គម”៕

KOICA នឹងផ្តល់ជំនួយ ឥតសំណង ២៩១.០០០ដុល្លារអាម៉េរិក ដល់អង្គការ មិនមែនរដ្ឋាភិបាល ចំនួនបី

KOICA នឹងផ្តល់ជំនួយ ឥតសំណង ២៩១.០០០ដុល្លារអាម៉េរិក ដល់អង្គការ មិនមែនរដ្ឋាភិបាល ចំនួនបី