មន្រ្តីអះអាងថា ប្រជាពលរដ្ឋ មកឈៀករថយន្ត កើនឡើង៦០ភាគរយ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ មន្រ្តីមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តព្រះសីហនុ បានថ្លែងអះអាងថា ក្នុងឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋបានយករថយន្ត របស់ខ្លួនគ្រប់ប្រភេទមកឈៀក នៅមន្ទីរសាធារណការ ខេត្តព្រះសីហនុមានការ កើនឡើងចំនួន ៦០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៤កន្លងមក។

យោងតាមការផ្សាយរបស់ទីភ្នាក់ងារផ្លូវការរបស់កម្ពុជា (AKP) ឲ្យដឹងនៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០១៥ បានដកស្រង់ប្រសាសន៍ លោក យូ ដាណាង ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលបាននិយាយថា “ក្រៅពីការងារឈៀកបម្រើសេវាជូនប្រជាពលរដ្ឋ ការិយាល័យ ដឹកជញ្ជូនខេត្តព្រះសីហនុក៏បានធ្វើការផាកពិន័យលើរថ យន្តទេសចរណ៍គ្រប់ ប្រភេទចំនួន ១.១៣៣គ្រឿង រថយន្តដឹកទំនិញគ្រប់ប្រភេទចំនួន ៤១២គ្រឿង និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទចំនួន១៥២គ្រឿង”។

ប្រភពដដែល បានបន្តថា ប្រជាពលរដ្ឋបានយករថយន្តមកឈៀក នៅមន្ទីរសាធារណការ ខេត្តព្រះសីហនុមានការកើនឡើង ដោយសារក្រសួង បានធ្វើការពិន័យលើរថយន្តមានកម្រិត អាចឱ្យអ្នក ប្រើប្រាស់ទទួលយកបាន។ ក្រៅពីការងារឈៀករថយន្ត ការិយាល័យដឹកជញ្ជូនក៏បានធ្វើការ ចុះបញ្ជីទោចក្រ ក្រយានយន្តផងដែរ។

បើតាមលោក យូ ដាណាង ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ ខេត្តព្រះសីហនុ នៅចុងខែធ្នូ ឆ្នាំ២០១៥ ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហា ផ្ទៃបានបានចេញ សារាចរ ណែនាំ ឱ្យគ្រប់រាជធានី ខេត្ត ទូទាំងប្រទេស ចាប់អនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី នឹងត្រូវអនុវត្តន៍នៅ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ៕

មន្រ្តីអះអាងថា ប្រជាពលរដ្ឋ មកឈៀករថយន្ត កើនឡើង៦០ភាគរយ នៅខេត្តព្រះសីហនុ

មន្រ្តីអះអាងថា ប្រជាពលរដ្ឋ មកឈៀករថយន្ត កើនឡើង៦០ភាគរយ នៅខេត្តព្រះសីហនុ

មន្រ្តីអះអាងថា ប្រជាពលរដ្ឋ មកឈៀករថយន្ត កើនឡើង៦០ភាគរយ នៅខេត្តព្រះសីហនុ