ព្រះសង្ឃលើកម្រាមដៃកណ្តាល កក្រើក​នៅ​ប្រទេសថៃ 

ព្រះសង្ឃលើកម្រាមដៃកណ្តាល កក្រើក​នៅ​ប្រទេសថៃ 

ដោយ៖ សូរ្យសែង

​វា​ជា​រឿង​កម្រ​ជួបប្រទះ​ណាស់ ដែល​ព្រះសង្ឃ​បួនអង្គ ចូលមក​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ និមន្ត​បិណ្ឌ​បាត្រ​តាម​ទីសាធារណៈ មាន​មួយអង្គ បាន​លើក​ម្រាមដៃ​កណ្តាល ហាក់​ខ្ញាល់​ជាមួយនឹង​នរណាម្នាក់ ត្រូវបាន​គេ​លួច​ថត ហើយ​បាន Comment នៅលើ​អន​ឡាញ ឱ្យជួយ​ស៊ើប ថាតើ​ជាស​ង្ឃ​ពិត ឬ ក្លែងក្លាយ កុំឱ្យ​អាប់​សាសនាព្រះពុទ្ធ ។​


​ចំពោះ​គ្រហស្ថ ការលើក​ម្រាមដៃ​កណ្តាល​ដូច្នេះ មានន័យថា គឺជា​ការជេរប្រមាថ ឬ ជេរ​ម្រ៉ា​យ ឬ ក៏ឱ្យ «​ក្តរ​» ទៅ​បុគ្គល​វិវាទ​ណា​ម្នាក់ តែចំពោះ​សង្ឃ​វិញ ការលើក​ម្រាមដៃ​កណ្តាល​ដូច្នេះ ពិតជា​ខ្វះ​សុជីវធម៌​ក្នុង​ភាពជា​ព្រះសង្ឃ ។

រឿងរ៉ាវដូច្នេះ គឺសង្ឃ​អង្គ​នេះ បាន​និមន្ត​មកសុំ​ប្រាក់ ១០០ បាទ​ពី​បរិស័ទ ប្រហែលជា​គេ​មិនឱ្យហើយមើល៍ទៅ ទើប​ខ្ញាល់ ក៏លើកដៃ​ជាស​ញ្ញា​ឱ្យ «​ក្តរ​» បែបនេះ ទើប account Chayuti Janrakongtong ជា​អ្នក Post ផ្សាយ​ឱ្យ​អាជ្ញាធរបានឃើញ និង ស៊ើបអង្កេត​ តើសង្ឃ​អី​គ្មាន​សីលធម៌​បែបនេះ ។

​ការដែល​ខ្ញុំ​លើកយក​អត្ថបទ​នេះ​មក Post គឺ​ដោយសារ​យើង​ក៏​ជា​សាសនិក​ព្រះពុទ្ធ​ដែរ បារម្ភ​មានការ​អាប់ឱន​ដល់​សាសនា​របស់​ព្រះពុទ្ធ ដោយមាន​បុគ្គល​សង្ឃ ទុក្កដ (​អាក្រក់​) បែបនេះ ៕

ព្រះសង្ឃលើកម្រាមដៃកណ្តាល កក្រើក​នៅ​ប្រទេសថៃ 

ព្រះសង្ឃលើកម្រាមដៃកណ្តាល កក្រើក​នៅ​ប្រទេសថៃ 

 

ព្រះសង្ឃលើកម្រាមដៃកណ្តាល កក្រើក​នៅ​ប្រទេសថៃ 

ព្រះសង្ឃលើកម្រាមដៃកណ្តាល កក្រើក​នៅ​ប្រទេសថៃ