FMI៖ស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងមិនទៀងទាត់នៅឆ្នាំ ២០១៦

លោកស្រី Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IMF បាន​ថ្លែង​ដោយ​ប្រមើល​ទុក​ជា​មុន​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ ២០១៦ នឹង​បន្ត​ជួប​ការ​លំបាក។ ពាក្យ​សម្តី​របស់​លោកស្រី Lagarde ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​សេដ្ឋកិច្ច​ប្រចំាថ្ងៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​ពុធ ទី៣០ ធ្នូ។