កូរ៉េមួយតោនកន្លះ បុកបង្គោលភ្លើង របួសធ្ងន់៣នាក់ ស្រាលម្នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៤នាក់របួសធ្ងន់ និងម្នាក់ស្រាល បន្ទាប់ពីរថយន្តកូរ៉េ មួយតោនកន្លះ បើកបុកបង្គោលភ្លើង នៅម៉ោង ០៨៖៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅចំណុចភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

សេចក្តីរាយការបានឱ្យដឹងថា ក្រោយកើតហេតុ រថយន្តសង្គ្រោះ នៅមន្ទីរបង្អែកខណ្ឌច្បារអំពៅ បានចេញមកជួយ សង្គ្រោះអ្នករបួស ចំណែកអ្នកបើកបរគេចខ្លួនបាត់។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ ដោយសារអ្នកបើកបរស្រវឹង ហើយប្រលែងគ្នាលែងក្នុងរថយន្ត ទើបជ្រុលចង្កូតទៅបុកបង្គោលភ្លើង បណ្តាលអោយមនុស្ស ៣នាក់ របួសធ្ងន់ និងម្នាក់របស់ស្រាល ៕