សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំរុញរួមគ្នាផ្សព្វផ្សាយ វប្បធម៌ និងទេសចរណ៍ ជាការផ្តល់ឱកាសការងារ ជូនពលរដ្ឋ

ភ្នំពេញ៖ សម្តេចគ តិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន  ក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ បានជំរុញអោយប្រជាពលរដ្ឋរួមគ្នា ផ្សព្្វផ្សាយអំពីវិស័យវប្បធម៌ និងទេសចរណ៍ ដើម្បីជាកត្តាផ្តល់ឱកាសការងារដល់ពលរដ្ឋ ក៏ដូចជាការរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ ផងដែរ។ 

សម្តេចគត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា "អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលប្រជាជនមកពី ប្រទេសជាច្រើនទូទាំងពិភពលោក បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីមើលរបស់ទាក់ទាញ ផ្នែកវប្បធម៌ និងធម្មជាតិ  អង្គរវត្តថាជាកន្លែងដែលទេសចរណ៍ជាតិ និងអន្តរជាតិមិនអាចមើល រំលងបានព្រមទាំងរមណីយដ្ឋាននានា "។ 

សម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីបានបន្តថា " វិស័យទេសចរណ៍របស់កម្ពុជាត្រូវបានគេមើលឃើញថា ជាគំរូមួយសម្រាប់ប្រទេសដទៃទៀត ហើយសក្តានុពលក្នុងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព នៅកម្ពុជា " ។

សម្តេចក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ រួមគ្នាផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ គឺជាការផ្តល់ កាងារ អោយពលរដ្ឋមានការងារធ្វើ ហើយក៏ជាការួមចំណែកក្នុងការងារ មនុស្សធម៌ផងដែរ "៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំរុញរួមគ្នាផ្សព្វផ្សាយ វប្បធម៌ និងទេសចរណ៍ ជាការផ្តល់ឱកាសការងារ ជូនពលរដ្ឋ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជំរុញរួមគ្នាផ្សព្វផ្សាយ វប្បធម៌ និងទេសចរណ៍ ជាការផ្តល់ឱកាសការងារ ជូនពលរដ្ឋ