មើល​វីដេអូ កែវ រំចង់ ប្រកួត​ជាមួយ Iquezang នៅ​វៀតណាម​មុន​សង​សឹក​ល្ងាច​នេះ

មើល​វីដេអូ កែវ រំចង់ ប្រកួត​ជាមួយ Iquezang នៅ​វៀតណាម​មុន​សង​សឹក​ល្ងាច​នេះ

អ្នក​ប្រដាល់​ជួរ​មុខ​កម្ពុជា កែវ រំចង់ នឹង​ត្រូវ​ជួប​សង​សឹក​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ថៃ Iquezang Kor Rungthanakeat លើ​សង្វៀន Thai Fight នា​ប្រទេស​ថៃ​ល្ងាច​នេះ ប៉ុន្តែ​មុន​ព្រឹត្តិការណ៍​ដ៏​កក្រើក​នោះ​ចាប់​ផ្ដើម សូម​ទស្សនា​វីដេអូ​ជំនួប​លើក​ទី​១ នៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​បន្តិច​សិន។

 

 

ការ​ប្រកួត ៣​ទឹក​ពេញ មាន​ម៉ាត់​ចេញ មាន​កែង មាន​ជង្គង់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​គ្មាន​ប្រណី បូក​រួម​ទាំង​ក្បាច់​ប្លែកៗ​របស់ កែវ រំចង់ ផង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជក់​ចិត្ត​មិន​ដាក់​ភ្នែក។ ជា​លទ្ធផល កីឡាករ Iquezang បាន​ឈ្នះ​ដោយ​ពិន្ទុ ប៉ុន្តែ​មាន​ការ​រិះ​គន់​ជា​ច្រើន ហើយ​កីឡាករ កែវ រំចង់ ផ្ទាល់ ក៏​គិត​ថា​ខ្លួន​ឯង​ឈ្នះ ព្រោះ Iquezang រត់​ច្រើន​ពេក។ ដោយសារ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ទើប​កម្មវិធី Thai Fight សម្រេច​ឲ្យ​មាន​ជំនួប​​សង​សឹក​​នៅ​ល្ងាច​នេះ៕

អត្ថបទ៖ គង់ វិសាល