សៀវភៅ​លាក់​អាថាន់ (ភាគ​ទី​៣)

សៀវភៅ​លាក់​អាថាន់ (ភាគ​ទី​៣)

ភាគទី៣

«ទឹក ដី​ ភ្លើង ​ខ្យល់!»
អត់​ដឹង​ថា​ ហេតុអ្វី​ខ្ញុំ​នៅ​តែ​នឹក​ដល់​វា ហើយ​រក្សា​ការ​ទន្ទេញ​អំពី​ពាក្យ​ទាំង​បួន​ម៉ាត់​នេះ?
វា​ដូចជា​មេរៀន​ភូគព្ភសាស្ត្រ​របស់​ជនជាតិ​ចិន​ដែល​យក​មូលដ្ឋាន​ទឹកដី​ភ្លើង ​ខ្យល់​ជា​ធាតុ​គោល ប៉ុន្តែ​តើ​វា​មាន​ទាក់ទង​អី​នឹង​រឿង​គ្រូធ្មប់​ព្រះ​ចន្ទ​ខ្មៅ​ដ៏​ អន្យតិរ្ថិយ​នោះ?
ខ្ញុំ​ពិតជា​ត្រូវការ​កុំព្យូទ័រ​​របស់ខ្ញុំ​ណាស់​ពេល​នេះ។
សម័យកាល​នេះ​ទៅ​ហើយ ​កុំព្យូទ័រ​គឺ​ជា​ឃ្លាំង​ចំណេះ ហើយ​មាន​តែ​ចំណេះដឹង​មួយ​គត់​ទើប​ជា​ដំណោះស្រាយ​លើ​បញ្ហា​គ្រប់​យ៉ាង។

ខ្ញុំ​ក្រោក​ដើរ​តម្រង់​ទៅ​កាន់​រក​បន្ទប់​ខ្លួនឯង​ ហើយ​ហួស​ទៅ​លាងមុខ​ក្នុង​បន្ទប់​ទឹក។
ខ្ញុំ​ស្រលះ​មុខ​មាត់​ណាស់ ​ពេល​ដែល​បាន​លុបលាង​បណ្ដេញ​ចេញ​នូវ​បណ្ដា​ទុក្ខ​ព្រួយ​ផង​ទាំង​ឡាយ ​ប៉ុន្តែ…..
អូយ! បើ​ទប់ចិត្ត​មិន​បាន ​ខ្ញុំ​ស្រែក​កប់​អាកាស​បាត់​ទៅ​ហើយ។ ក្រចកដៃ​ខ្ញុំ​វែង​នោះ​វែង ​ហើយ​ខុប​ចូល​ក្នុង​ក្រាស​ឃ្មឹក​ទៀត?
ខ្ញុំ​បើក​ភ្នែក​ធំ​ក្រឡោត​ៗ​ លើក​ម្រាមដៃ​ខ្លួន​មក​មើល ​ហើយ​នឹក​ឃើញ​ទៅ​ដល់​ក្រចកដៃ​បុរស​ខ្លារខិន​នោះ។
«ខ្ញុំ​គឺ​ជា​មេ​ធ្មប់​ដូច​អា​ម្នាក់​នោះ​ដែរ​ហើយ?!»
ខ្ញុំ​ស្លុត​រន្ធត់​ ហើយ​ខំ​ការពារ​ខ្លួន​ថា​នេះ​ជា​ការ​ស្រមៃ។

ខ្ញុំ​ខំ​គិត​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា មុន​នេះ​បន្តិច​ប៉ុណ្ណោះ ពេល​គ្រូពេទ្យ​ហុច​ថ្នាំ​មក ខ្ញុំ​លា​បាត​ដៃ​ទៅ​ទទួល​យក។
អវយវៈ​ខ្ញុំ​នៅ​ប្រក្រតី​សោះ​ហ្នឹង? បើ​មិន​អ៊ីចឹង គ្រូពេទ្យ​និង​ម្ដាយ​ខ្ញុំ​ផ្អើល​ស្លាប់​ហើយ ​ហេតុ​អី​មិន​ដល់​ប៉ុន្មាន​នាទី​ផង វា​លូត​ឡើង​លឿន​ម្ល៉េះ?
ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​បាន​ជា​រត់​ទៅ​រក​ស្រោម​ដៃ​ក្រាស់​ៗ​មក​ពាក់​បិទបាំង​ប្រអប់ដៃ​ភ្លាម។
ចិត្ត​ខ្ញុំ​ស្លន់ស្លោ​ ហើយ​ចាប់ផ្ដើម​រត់​ទៅ​រក​កុំព្យូទ័រ​រុករក​តម្រុយ​នៃ​សៀវភៅ​នោះ។
«ម៉ាក់ WiFiយើង​ម៉េច​ហ្នឹង?!»
អ្នក​ម៉ាក់​ស្រែក​តប​មកវិញ​ពីក្រោយ៖
«ដាច់​បាត់​ហើយ​កូន! ថ្ងៃ​ចន្ទ​បាន​គេ​មក​មើល​ឱ្យ!» […]

 

ចុចអានភាគទី៣ទាំងស្រុង!

 

សៀវភៅ​លាក់​អាថាន់ (ភាគ​ទី​៣)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ