Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd


Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd

ខ្សែ​ប្រយុទ្ធ​ Christian Benteke ​​បាន​ស៊ុត​​តែ​១​គ្រាប់​គត់​​ ជួយ​ឲ្យ​ Liverpool ឈ្នះ​ Sunderland ១-០ នៅ​កីឡដ្ឋាន​ Stadium of Light ​ក្នុង​ការ​ប្រកួត​ Premier League កាល​ពី​យប់​មិញ និង​ជួយ​ឲ្យ​ហង្ស​ក្រហម​ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​៧ ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​ Manchester United។

 

Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd

 

១​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក ដែល​ស៊ុត​ចូល​ Leicester City ១​គ្រាប់​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ​ដែរ​គឺ កើត​ឡើង​​នៅ​ដើម​តង់​ទី​២​នាទី​៤៦ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ពី​ខ្សែ​បម្រើ​អង់គ្លេស Adam Lallana។

 

ជ័យ​ជម្នះ​នេះ​​ជួយ​ Liverpool ​ឡើង​ចំណាត់​ថ្នាក់​ពី​លេខ​១០ ដល់​លេខ​៧ មាន​៣០​ពិន្ទុ ស្មើ​ក្រុម​លេខ​៦ Man Utd ប៉ុន្តែ​ចាញ់​គ្រាប់​ស៊ុត​ក្រុម​បិសាច​ក្រហម៕

 

Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd

 

Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd

 

Benteke ​ស៊ុត​១​គ្រាប់​ ជួយ​ Liverpool ​ស្មើ​ពិន្ទុ​ Man Utd

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc