​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តរតនគិរី​

​ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​ដើម្បី​បន្ត​យន្តការ នៃ​ការអនុវត្តន៍​ច្បាប់ អោយ​កាន់តែ​ប្រសើ ក្នុង​ឆ្នាំ​២០១៦​ខាងមុខ​សាលាដំបូង​ខេត្តរតនគិរី មាន​វិធាន​ការប្រជុំ​ជាមួយ​មន្ត្រី​នគ​បាល​យុត្តិធម៌ ឲ្យ​បាន​ញឹកញាប់​និង​ជាប្រចាំ​ព្រមទាំង​ចូលរួម​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​ច្បាប់​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​បន្ថែមទៀត​។​

     ទិសដៅ​ការកែសម្រួល បង្កើន​ឥទ្ធិពល​នៃ​ការអនុវត្តន៍​ច្បាប់​អោយ​កាន់តែ​ងាយស្រួល និង​ប្រសើរ​ជាង​មុននេះ សាលាដំបូង​ខេត្ត បានធ្វើការ​ប្ដេជ្ញាចិត្ត បន្ទាប់ពី​ធ្វើ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៥ និង​កិច្ច​វិភា​ក្សា រក​ដោះស្រាយ ភាព​វិ​ច្ច​មាន ដែល​ធ្វើអោយមាន​ការរាំងស្ទះ​ក្នុងការ​អនុវត្តន៍​ច្បាប់​រយៈពេល​១​ឆ្នាំកន្លងមក​។ 

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រ​ឆ្នាំ​២០១១៥ នេះ បាន​ប្រា​រព​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលប្រជុំ សាលាខេត្ត​រតនគិរី  ក្រោម​វត្តមាន​លោក សួស ឡា ប្រធាន​សាលាដំបូង​ខេត្ត ដោយមាន​ការចូលរួម​ពី​លោក ញែ​ម សំអឿន អភិបាលរង​ខេត្ត​រតនគីរី ជា​គណៈអធិបតី ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ព្រមទាំង​មន្ត្រីនគរបាល​យុត្តិធម៌​ជាច្រើន​នាក់​ទៀតផង​ដែរ ។​

     លោក សួស ឡា ប្រធាន​សាលាដំបូង​ខេត្ត បាន​មានប្រសាសន៍​ក្នុង​ឧកាស​នោះ​ថា គោលដៅ​សន្និបាត​នៅពេលនេះ គឺ​ដើម្បី​ត្រួតពិនិត្យ​បូកសរុប​លទ្ធផល​ការងារ​កន្លងទៅ និង​ធ្វើ​កិច្ច​វិភា​ក្សា រិះរក​បញ្ហា​ប្រឈម និង​កង្វះខាត​រយៈពេល​កន្លងមក​។       

     បន្ទាប់ពី​កិច្ច​ស្វាគមន៍​ចំពោះ​គណៈ​ធិបតី មន្ត្រី​នគ​បាល​យុត្តិធម៌​ដែល​បាន​ចូលរួម និង​អាន​របាយការណ៍​បូកសរុប លទ្ធផល​ការងារ រយៈពេល​មួយឆ្នាំ​រួចមក អង្គសន្និបាត​បានធ្វើ​កិច្ច​វិភា​ក្សា លើ​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​និង​ការអនុវត្ត​និតិ​វិធី​ច្បាប់ ស្ថាប័ន​តុលាការ អយ្យការ មន្ត្រីនគរបាល​យុត្តិធម៌ និង​ពន្ធនាគារ​។ ក្រោយពី​ធ្វើ​កិច្ច​វិភា​ក្សា អង្គសន្និបាត បាន​រកឃើញ បញ្ហា​ប្រឈម​មួយចំនួន ក្នុងទិសដៅ​យន្តការ​បន្ត​ឆ្នាំ​២០១៦​ខាងមុខ​៕

     

    

​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តរតនគិរី​
​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តរតនគិរី​
​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​សាលាដំបូង​ខេត្តរតនគិរី​