ឆាគ្រឿងក្តាមខ្ទិះដូង

​​ដើម្បី​ឲ្យ​​ឆា​គ្រឿង​ក្តាម​ខ្ទិះ​ដូង​ឲ្យ​មាន​​រស់​ជាតិ​​ឈ្ងុយឆ្ងាញ់​ ​ថ្ងៃនេះ ​មង្គល​ការ​ ​មាន​វិធី​ធ្វើ​យ៉ាង​ពិសេស​​ដើម្បី​​យក​មក​​បង្ហាញជូន​មិត្តអ្នក​ទស្សនា​ទាំងអស់ ​​​​សូម​កុំភ្លេច​​អនុវត្ត​​ទាំងអស់គ្នា​ជាមួយ​មង្គលការ​ដូច​ខាង​ក្រោមៈ

 

ឆាគ្រឿងក្តាមខ្ទិះដូង 

+ គ្រឿងផ្សំ៖

-​​ ក្តាម ៥ បកធ្វើឲ្យ​ស្អាត

- គ្រឿងបុក ២ស្លាបព្រាបាយ

- ខ្ទិះដូង កន្លះចានចង្កឹះ

- ស្ករស ១ស្លាបព្រាបាយ

- ម្ទេសឆ្អើរ​ចិញ្ច្រាំ កន្លះស្លាបព្រាបាយ

- អំបិល កន្លះស្លាបព្រាកាហ្វេ

- ​ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ

- សណ្តែកដីលីងបុក ២-៣ស្លាបព្រាបាយ

- ប្រេងឆា ២-៣ស្លាបព្រាបាយ

 

+ វិធីធ្វើ៖

. មុន​ដំ​បូង​ដាក់​​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​បន្តិច​ដាក់​គ្រឿងបុក និង​ម្ទេសឆ្អើរចិញ្ចាំរួច​ឆា​​​ចូលគ្នា​​ឲ្យ​ឈ្ងុយ។​

. យក​ក្តាម​ដាក់​ចូលឆា​ច្របល់​ចូល​គ្នា​ បន្ទាប់​មក​ដាក់​ម្សៅស៊ុបមាន់, ​ស្ករស និង​អំបិលឆា​​ចូល​គ្នា​ឲ្យ​សព្វរួច​ថែម​ទឹក​បន្តិច។

. ទុក​ឲ្យ​ពុះ​ដាក់​ខ្ទិះ​ដូង​ចូល​ច្របល់​​​ឲ្យ​សព្វ​​ ដាក់​សណ្តែក​ដីលីង​តាម​ក្រោយ​ច្របល់​ម្តង​ទៀត​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាគ្រឿងក្តាមខ្ទិះដូង