Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ


Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​បាន​​ស៊ុត​​បញ្ចូល​ទី​​​​គ្រាប់​ទី​៤២៥ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​សរុប​៥០០​ប្រកួត កាល​ពី​​យប់​មិញ។

 

Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ

 

ក្រុម​របស់​លោក​ Luis Enrique ​បាន​យក​ឈ្នះ​លើ​ Real Betis ​៤-០ ក្នុង​ការ​ប្រកួត​ La Liga នៅ​កីឡដ្ឋាន​ Camp Nou ​យប់​មិញ ខណៈ​ដែល​៤​គ្រាប់​នេះ​​កើត​ឡើង​​ដោយ​ Heiko Westermann ​ទាត់​ចូល​ទី​ខ្លួន​ឯង​នាទី​២៩ បន្ទាប់​ពី​ Neymar ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​អត់​ចូល, Messi ​ស៊ុត​នាទី​៣៣ និង​ Luis Suarez ស៊ុត​២​គ្រាប់​នាទី​៤៦ និង​៨៣។

 

​Barca ​ដែល​កំពុង​ឈរ​​លើ​កំពូល​តារាង​​ La Liga បញ្ចប់​ឆ្នាំ​២០១៥នេះ​ ជាមួយ​នឹង​គ្រាប់​បាល់​ស៊ុត​សរុប​១៨០​គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់ និង​បំបែក​កំណត់ត្រា​​ច្រើន​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​អេស្ប៉ាញ។

 

យប់​មិញ​នេះ​ដែរ កីឡាករ​ Barcelona ​ក៏​បាន​​ធ្វើ​ពិធី​អបអរ​​ថត​រូប​បង្ហាញ​ពាន​រង្វាន់​​ទាំង​៥ ដែល​ពួកគេ​ទទួល​បាន​នៅ​ឆ្នាំ​២០១៥​ផង​ដែរ ដែល​ពាន​ទាំង​៥​នោះ​រួម​មាន​ UEFA Champions League, La Liga, Copa del Rey, UEFA Super Cup និង​ FIFA Club World Cup៕

 

Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ

 

Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ

 

Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ

 

Messi ​ស៊ុត​គ្រាប់​ទី​​៤២៥ ក្នុង​ប្រកួត​ទី​៥០០​​របស់​ខ្លួន​យប់​មិញ

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម (ចុច Watch on YouTube)៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail