សិស្សសាលា មកពីភ្នំពេញ បន្លំលូកកាបូប យកទូរស័ព្ទដៃគេ ត្រូវសមត្ថកិច្ច ក្រុងព្រះសីហនុ ចាប់ជាប់

ព្រះសីហនុ៖ សិស្សសាលាមកពី ភ្នំពេញ ឈ្មោះ នួន ណយ អាយុ ១៥ឆ្នាំ ត្រូវបានកំលាំងនគរបាលចាប់ខ្លួន ក្រោយជនសង្សយ័រូបនេះ និងបក្ខពួកជា សិស្សសាលា ដូចគ្នាម្នាក់ទៀត (រត់គេចខ្លួន) ធ្វើសកម្មភាពបន្លំលូកកាបូប លួចយកទូរសព្ទ័ដៃ អាយហ្វូន៦ (iPhone 6) ពីជនរងគ្រោះឈ្មោះ សៀក ស្រីតូច ភេទស្រី អាយុ២៧ឆ្នាំ រស់នៅ បូរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជិត១០ព្រឹក ថ្ងៃ៣០ធ្នូនេះ ខណៈពេលដែល ជនរងគ្រោះចូលទិញទំនិញផ្សេងៗ ក្នុងផ្សារលើក្រុងព្រះសីហនុ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុង រៀបចំសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ដោយឡែកទូរស័ព្ទដៃជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនម្ចាស់ដើមវិញហើយ ៕

សិស្សសាលា មកពីភ្នំពេញ បន្លំលូកកាបូប យកទូរស័ព្ទដៃគេ ត្រូវសមត្ថកិច្ច ក្រុងព្រះសីហនុ ចាប់ជាប់
សិស្សសាលា មកពីភ្នំពេញ បន្លំលូកកាបូប យកទូរស័ព្ទដៃគេ ត្រូវសមត្ថកិច្ច ក្រុងព្រះសីហនុ ចាប់ជាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត