ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

សរុប​ក្នុង​ឆ្នាំ២០១៥​នេះ មាន​តារា​ចំនួន១០​រូប ​ធ្លាប់​​បាន​ជួប​គ្រោះ​ថ្នាក់ ប៉ុន្តែ​ក្នុង​ហេតុ​ការ​នេះ មិន​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់​តែ​របួស​ធ្ងន់ ​និង​ស្រាល​​ប៉ុណ្ណោះ តារា​ទាំង​​នោះ​មាន កញ្ញា នៅ ណាវីន កញ្ញា ហ្វីហ្វី កញ្ញា សាសា លោក សាពួន មីដាដា លោក ជា វិបុល អ្នកនាង ចាន់ តារាទី កញ្ញា ដួង ហ្សូរីម៉ា,អ្នក​នាង ផាន់ ម៉ូនីកា លោក អេនឌី និង លោក  អេនប៊ី។ ​

 

១/  កញ្ញា នៅ ណាវីន

 

 

 
ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

រូបភាព៖​បណ្ដាញ​សង្គម

កាល​ពី​ដើម​ខែ កុម្ភៈ ឆ្នាំ ២០១៥ តារា​សម្ដែង​កញ្ញា នៅ ណាវីន ធ្លាប់​បាន​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដ៏​រន្ធត់ មួយ​នៅ​ទឹក​ដីខេត្ត​ព្រះវិហារ  គ្រា​ដែល​នាង​​​រួម​ជា​មួយ​ក្រុម​គ្រួសារ​ធ្វើ​​​ដំណើរ​កម្សាន្ត​នៅ​ទី​នោះ ដោយ​រថយន្ត​បាន​ ​ក្រឡាប់​ជា​ច្រើន​ត្រឡប់។ យ៉ាង​ណា ក្នុង​ហេតុ​ការណ៍​​នេះ មិន​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់​របួស​ធ្ងន់​ និង​ស្រាល​​ប៉ុណ្ណោះ។

 

២/  កញ្ញា ហ្វីហ្វី

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

រូប​ថត៖ FB ហ្វីហ្វី

 

តារា​សម្ដែង ហ្វីហ្វី ក៏​ធ្លាប់​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​គ្នា ដោយ​នាង​បាន​ជួប​គ្រោះ​ថ្នាក់​កាល​ពី​ដើម​ខែ មិនា ឆ្នាំ ២០១៥ ​នៅ​ស្រុក កំពង់​សិលា ខេត្ត​កោះកុង គ្រា​ដែល​នាង​​រួម​ជា​មួយ​មិត្តភ័ក្ដិ​ស្រី​ម្នាក់​ទៀត ​ទៅ​កម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​មួយ​នេះ។   ក្នុង​ហេតុការណ៍ មិន​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ  ដោយ​គ្រាន់តែ​មាន​របួស​ធ្ងន់ ប៉ុណ្ណោះ។

 

 

៣/ កញ្ញា សាសា

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

រថយន្ត​ទំនើប Porsche របស់​អតីត​ពិធី​ការិនី​រូប​នេះ​បាន​ប៉ះ​ជាមួយ​រ៉ឺម៉ក​ដឹក​ទឹកកក​នៅ​សង្កាត់​ ស្វាយប៉ោ ក្រុង​បាត់ដំបង​កាល​ពី​យប់​ថ្ងៃ​ទី២ សីហា ២០១៥។ បើ​តាម​បង​ស្រី​របស់​នាង​បញ្ជាក់​ថា សាសា យល់​ព្រម​សំណង​ដល់​ភាគី​ម្ខាង​ទៀត ដើម្បី​បញ្ចប់​រឿងរ៉ាវ និង​ជួសជុល​រថយន្ត​ខ្លួន​ឯង។

 

 

៤/ សាពួន មីដាដា

 

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

 

លោក សាពួន មីដាដា និង សុវណ្ណ មករា ជិះ​រថយន្ត​ជា​មួយ​គ្នា ហើយ​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី ដើមខែ តុលា ឆ្នាំ ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវ​១៨២ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។ ក្នុង​ហេតុការណ៍ មិន​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់​តែ​ខួច​ខាត់​រថយន្ត​ទាំង​សង​ខាង ហើយ​​ត្រូវ​បាន​ភាគី​ទាំង​ពីរ ដោះ​ស្រាយ​គ្នា​បញ្ចប់​រឿង​រួច​រាល់​អស់​ហើយ។

 

៥/ លោក ជា វិបុល

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍
ស្វាមី​របស់​ពិធី​ការិនី​អ្នកនាង គង់ សុជាតិ គឺ​លោក​ ​ជា វិបុល បាន​​ជួប​គ្រោះ​ចរាចរណ៍​បុក​បន្ត​កន្ទុយ​គ្នា​ផ្អើល​នៅ​ផ្លូវ​ទេពផន កាល​ពី​ដើម​ខែ កញ្ញា ឆ្នាំ ២០១៥។ ក្នុង​ហេតុការណ៍ មិន​បាន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់​តែ​ខួច​ខាត​រថយន្ត ហើយ​​ត្រូវ​បាន​ភាគី​ទាំង​សង​ខាង ​ដោះ​ស្រាយ​គ្នា​បញ្ចប់​រឿង​រួច​រាល់​អស់​ហើយ។

 

៦/ អ្នកនាង ចាន់ តារាទី

 

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង​ចាន់ តារាទី បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​បង្ក​ឡើង​ដោយ​​ម៉ូតូ​មួយ​គ្រឿង ពេល​​ធ្វើ​​ដំណើរ​ញ្ច្រាស​ទិស​គ្នា​នៅ​ម្ដុំ​ស្ពាន​បុរី​ពិភព​ថ្មី ​ចម្ការ​ដូង កាល​ពី​ពាក់​កណ្ដាល ខែ តុលា ​ឆ្នាំ ២០១៥ ។អ្នក​នាង​មិន​មាន​​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​​ឡើយ ប៉ុន្តែ​រថយន្ ត​និង​​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​​យក​ទៅ​រក្សា​ទុក្ខ ដើម្បី​ដោះស្រាយ​គ្នា។

 

៧/ កញ្ញា ដួង ហ្សូរីម៉ា

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

ប្អូន​ស្រី​បង្កើត របស់​​កញ្ញា ដួង ហ្សូរីដា គឺ កញ្ញា ដួង ហ្សូរីម៉ា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​កាល​ពី ចុង ខែ សីហា ឆ្នាំ ២០១៥ គ្រា​ដែល​នាង​ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅសៀវទុង។ ក្នុង​ហេតុការណ៍ បាន​ធ្វើ​ឲ្យ​​ស្ត្រី​ម្នាក់​បែក​ក្បាល ​និង​រលាត់​ជើង​ដៃ ហើយ​ត្រូវ​បាន​ភាគី​ទាំង​សង​ខាង​ដោះ​ស្រាយ​គ្នា​បញ្ចប់​រឿងតាម​ការ​ចរចា​។​​

 

៨/ អ្នក​នាង ផាន់ ម៉ូនីកា

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

តារា​ចម្រៀង​​របស់​ផលិតកម្ម​សាន់ដេ អ្នកនាង ផាន់ ម៉ូនីកា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​​​កាល​ពី ពាក់​កណ្ដាល ខែ មិថុនា ​ឆ្នាំ ២០១៥ នៅ​ឯ​ប្រទេស​ថៃ គ្រា​ដែល​នាង ​និង​ក្រុម​គ្រួសារ បាន​ទៅ​លេង និង​ទិញ​អីវ៉ាន់​មក​លក់។ ក្រៅ​ពី​ដឹង​ត្រឹម​ថា នាង​មិន​បាន​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយ​រថយន្ត​បាន​ខួច​ខាត​ជា​ខ្លាំង នោះ ការ​ដោះស្រាយមិន​ត្រូវ​បាន​បញ្ចេញ​​ឡើយ។

 

៩/ លោក អេនឌី

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

តារា​សម្ដែង លោក អែនឌី បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ កាល​ពី​យប់ ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៥ ដោយ​រថយន្ត​ម៉ាក តូយ៉ូតា​កាម៉ារី ហាយប្រីដ ពណ៌ស្ករ សេរ៊ីឆ្នាំ២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2582 របស់​លោក បាន​ប៉ះ​ជា​មួយ​នឹងម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុយស៊ូ​គីវ៊ីវ៉ា សេ១២៥ ពណ៌ទឹកប៊ិច ពាក់​ស្លាក​លេខ រដ្ឋ17 1-1381 ។ ក្រោយ​ហេតុការណ៍​បាន​ធ្វើ​​បុរស​ម្ចាស់​​​ម៉ូតូ រង​គ្រោះបាក់​ជើង ហើយ​ត្រូវ​បាន​ដឹក​​ទៅ​​មន្ទីរពេទ្យ​ភ្លាមៗ។ មក​ទល់​បច្ចុប្បន្ន​ភាគី​ទាំង​សង​ខាង មិន​ទាន់​ឈាន​ដល់​ដំណោះ​​ស្រាយ​គ្នា​បញ្ចប់​រឿងនៅ​ឡើយ។

 

១០/លោក  អេនប៊ី

 

 

ឆ្នាំ២០១៥តារា១០រូប ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

 

លោក អែន​ប៊ី ពិធីករ​កម្មវីធី​ល្បែង​ជ្រែក​ជញ្ជាំង​របស់​ស្ថានីយ​ទូរទស្សន៍​ MyTV បាន​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ នារី​ពីរ​នាក់​របួស​ធ្ងន់ កាល​ពី​២៦ ខែ ធ្នូ ឆ្នាំ២០១៥ នៅ​ជិត​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​ក្បែរ​វត្តភ្នំ ស្ថិត​ក្នុង​សង្កាត់ វត្តភ្នំ​ខណ្ឌ ដូនពេញ ហើយ​ព្យាយាម​បើក​រត់ តែ​ក្រោយ​មក​ត្រូវ​សមត្ថកិច្ច​តាម​ទាន់ ចំពោះ​ដំណោះ​ស្រាយ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

 

 

អត្ថបទ៖ ខុត សីហា