ស្រីម៉ុច បញ្ចេញល្វែងលើ ធ្វើឲ្យប្រុសៗ ចង់ឈាមច្រមុះ

ភ្នំពេញ៖ អតីតតារាសម្តែង ស្រីសិចស៊ី អ្នកនាង ស្រីម៉ុច ដែលទស្សនិកជនស្គាល់ និងតែងហៅនាងថា ជីដូនកាកី បានបញ្ចេញរូបសិចស៊ី ថ្មីសន្លាងមួយបន្ថែមទៀត ដែលនាងបានចំហរ ល្វែងខាងលើទាំងស្រុង បង្អួតនៅដើមទ្រូងទ្រលុកទ្រលន់ ហើយស្លៀកខោខើចខ្លី ធ្វើឲ្យបុរសៗជាច្រើន ដែលបានឃើញស្ទើរតែឈាមច្រមុះ ។

អ្នកនាង ស្រីម៉ុច បានសម្រេចចិត្តបោះបង់ ចោលអាជីពសិល្បៈចោល មួយរយៈពេលធំ ដោយនាងទៅរស់នៅតាមស្វាមីឯប្រទេសសិង្ហបុរី ក៏ពិតមែនតែសម្រាប់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង នៅតែល្បីឈ្មោះក្នុងស្រទាប់យុវវ័យ ហាក់ដូចជាមិនស្រុតចុះទេ ដោយសារតែជារឿយៗ នាងតែងតែបង្ហាញការថតរូបភាពសិចស៊ី បញ្ចេញសាច់លើក្រោម បង្ហាញភាពស្រើបស្រាលជាញឹកញាប់ ហើយបើទោះជាពេលនេះ នាងមានកូន៣ហើយក៏ដោយ តែបើនិយាយពីរូបសម្រស់ដងខ្លួន រាងរ៉ូវរបស់នាង នៅតែស្រស់ស្អាតគួរជាទីទាក់ទាញ ។

ជាក់ស្តែងថ្មីៗនេះ នាងបានរំលេចរូបថតមួយសន្លឹក តារាស្រីនាង ស្រីម៉ុច មិនបានពាក់អាវបិទបាំង ដើមទ្រូងឡើយ ដោយនាងគ្រាន់តែយកដៃបិទបាំងបន្តិចបន្តួច ហើយស្លៀកខោខើចខ្លី បង្អួតរាងជាមួយទឹកមុខ បែបសិចស៊ីទៀត ធ្វើឲ្យបុរសៗជាច្រើន ដែលបានឃើញរូបនេះហើយ បានលាន់មាត់គ្រប់ៗគ្នាថា «ចង់ឈាមច្រមុះហើយ !ស្ទើរតែមិនជឿថា តារាស្រុកខ្មែរហ៊ាន បញ្ចេញភាពសិចស៊ីកម្រិតនេះទេ» ចង់ដឹងថារូបភាពនោះ មានភាពសិចស៊ីទាក់ទាញការចាប់អារម្មណ៍ កម្រិតណាតោះ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕