​របៀប​ធ្វើ​អន្ទង់​អប់មី​សួ​សម្រាប់​ជួប​ជុំ​គ្រួសារ​

​គ្រឿង​ផ្សំ​​៖​
- អន្ទង់ ​មីសួ ​ផ្សិតឈើ ផ្សិត​ស្លឹក​ត្រចៀក​កណ្ដុរ​ខ្មៅ ខ្ញី ​ស្លឹក​ក្រូច​​សើច ស្លឹក​ឃិន​ឆាយ ​គល់​​ស្លឹកគ្រៃ ​
- ​ប្រេងឆា ​ម្ទេស​ដៃ​នាង​ក្រហម ​ការ៉ុត ​ស្ករស ​អំបិល ​ម្សៅ​ស៊ុប ​ទឹកត្រី និង​ប្រេងខ្យង
​របៀប​ធ្វើ​អន្ទង់​អប់មី​សួ​សម្រាប់​ជួប​ជុំ​គ្រួសារ​
វិធីធ្វើ​៖​- ​ដំបូង​ត្រូវ​យកអន្ទង់​មក​លាង​ទឹក​កោស​រំអិល​ឲ្យស្អាត​
- រួ​ច​យក​ទៅប្រឡាក់​គ្រឿងផ្សំរ​សជាតិដូចជា អំបិល ​ស្ករស ​ម្សៅ​ស៊ុប ​និង​ទឹក​ត្រី​ឲ្យ​ចូល​ជាតិ​។​
- ​បន្ទាប់​មក​យក​អន្ទង់ ​ដែល​ប្រឡាក់​គ្រឿងរួចទៅ​បំពង​ឲ្យ​ឆ្អិន​ល្មម ​មុននឹង​យក​ទៅចំហុយ ​(សម្រាប់​អ្នក​ខ្លះ ​គេ​ក៏អាច​យក​អន្ទង់ប្រឡាក់​រួច​ស្រស់ៗ​ទៅ​ចំហុយ​តែ​ម្ដង​ក៏​បាន)​។​
- ​មុន​នឹង​ចំហុយ​ត្រូវ​យក​ឆ្នាំងដីមក​រៀប​ចំណិតខ្ញី​ គល់ស្លឹក​គ្រៃ​ ស្លឹក​ក្រូច​សើច ហើយ​សឹម​ដាក់​អន្ទង់​ចូល​។​
- ​មីសួ ផ្សិត​ឈើ និងផ្សិតស្លឹកត្រចៀក​កណ្ដុរ ត្រូវត្រាំ​ទឹកឲ្យ​ទន់ ​រួច​យក​ទៅ​ឆា​ជា​មួយ​គ្រឿង​ផ្សំ​រស​ជាតិដូច​ជា ​ទឹក​ប្រេង​ខ្យង ម្សៅស៊ុប ​និងស្ករស ​រួចបន្ថែម​ទឹក​បន្តិច ​មុន​នឹង​ចាក់​វា​ចូល​ក្នុង​ឆ្នាំង​អន្ទង់​។​
- ​ឆ្នាំង​ដី​នោះ​ត្រូវយក​ទៅ​ចំហុយ​ប្រមាណ​ជា ​១០​ ទៅ ១៥ ​​នាទី 
- រួច​រោយ​ស្លឹក​ឃិន​ឆាយ​ជា​ការស្រេច​៕ 

អត្ថបទ៖ ដេវីដ