មុននេះបន្តិច​ សម្តេចតេជោ​ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ជូនពរជនរួមជាតិ​ក្នុងឱកាសឆ្នាំថ្មី

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេ​ ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook) ​Page​ ផ្លូវការរបស់​សម្តេច ​បង្ហោះ​នៅប៉ុន្មាននាទី​មុននេះមានខ្លឹមសារ​ទំាងស្រុងថា​ "នៅសល់តែប៉ុន្មានម៉ោង​ទៀតដាច់ឆ្នាំចាស់​ ២០១៥ ​ចូលឆ្នាំថ្មី ២០១៦!

ខ្ញុំនិងភរិយា ​សូមជូនពរបងប្អូនជន​រួមជាតិទូទាំងប្រទេស ​ជួបតែពុទ្ធពរទាំង៤ប្រការ។​ ចំណែកខ្ញុំវិញឆ្នាំនេះ​សប្បាយចិត្តដោយ​បានមកសំរាក​ទាំងកូនទាំង ចៅជុំគ្នានៅ មាត់សមុទ្រ ​​ដែលផ្តល់ឱកាសឱយខ្ញុំមិន​ត្រឹមតែបានជួបជុំកូនចៅប៉ុណ្ណោះទេ ​​តែបានផ្តល់ឱយខ្ញុំបានជួប​ប្រាស្រ័យជាមួយប្រជាជន ​ ស្វែងយល់សុខ​ទុក្ខប្រជាជន បានថែម ទៀតផង។

សំរាប់ជីវិតគ្រួសារ​ក៏ជិតដល់ខួប៤០ឆ្នាំ ​នៃថ្ងៃរៀបការរវាងខ្ញុំ​ និង ភរិយាដែរ។ ​ក្នុងបទចម្រៀងមួយ​មានពាក្យ ​ថា”ស្នេហ៍វ័យចំណាស់ ​ចេះថ្នាក់ថ្នមចិត្ត”។​ ឯខ្ញុំខុសពីនេះ ដោយប្រើពាក្យថា ​“ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមខ្លួន”។ ​​សុំស្វែងយល់ ​និង សូមមើលរូបថត​ដែលខ្ញុំជូនទៅជាមួយ៕"