ប្រពន្ឋតាមទាន់ប្តីកំពុងឌុបស្រី​ ផ្ទុះជម្លោះផ្អើល​ទំាងព្រឹក​នៅទួលទំពូង​២មុននេះបន្តិច

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅ​ប៉ុន្មាននាទីមុននេះមកថា ​ប្តីប្រពន្ឋមួយគូ​មិនទាន់ស្គាល់អត្តសញ្ញាណ​បានផ្ទុះ​ជម្លោះ​ប្រតាយប្រតប់គ្នា ​ខណៈប្រពន្ឋតាម​ទាន់ឃើញប្តីកំពុងឌុបស្រី ​។

ហេតុការណ៍នេះបានកើត​ឡើងនៅម៉ោងជាង៨ព្រឹកថ្ងៃទី៣១​ ធ្នូ ២០១៥​ នៅចំណុចផ្លូវ៤១៨ ​កែងផ្លូវ១៦៧ ក្នុងសង្កាត់ទួលទំពូង២​ ខណ្ឌចំការមន ។