បុរស​​​២​នាក់ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​​​កាន់​កាំភ្លើង​​បាញ់​មេឃ​២​គ្រាប់​ផ្អើល​ទាំង​កណ្តាល​យប់

រាជ​ធានីភ្នំពេញ ​៖ ​ស្នូ​រកាំភ្លើង​២​គ្រាប់​បន្លឺ​ឡើង​ទាំង​កណ្តាល​យប់​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​គេង​លង់លក់​ បន្ទាប់​ពី​បុរស​ចិត្តធំ​២​នាក់​ប្រដាប់​ដោយ​កាន់​កាំភ្លើងខ្លី​មួយ​ដើម​​​បាញ់​គំរាម​មេឃ​។

ហេតុការណ៍​នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អ​ធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ធ្នូ​ ២០១៥ ​នៅ​មុខ​​​បុរី​កីឡា ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មក​រា​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ​​មុន​ពេល​កើត​ហ​តុ​ គេ​ឃើញ​បុរស​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​មក​ដល់​មុខ​បុរី​កីឡា​ ហើយ​ក៏​បាន​ឈប់​ម៉ូតូ ​រួច​ទាញ​កាំភ្លើង​ពី​ចង្កេះ​អា​មេ​បាញ​គំរាម​មេឃ​២​គ្រាប់​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្បែរ​​កន្លែង​កើតហេតុ​រត់​ចេញ​មក​មើល​គ្រប់​គ្នា ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​មិនឃើញ​មាន​អ្វី​ក៏​ជិះ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​។  គួរ​បញ្ជាក់ថា កន្លែង​កើតហេតុ​ខាងលើ​នេះ​មិនមែន​ទើបតែ​កើតឡើង​នោះ​ទេ គឺ​តែងតែមាន​ជនសង្ស័យ​មក​បាញ់​២​ទៅ​៣​គ្រាប់ ​រួច​ជិះ​ចេញ​ដូច​ធម្មតា​ដោយ​មិន​ព្រឺរោម​ជាមួយ​សមត្ថកិច្ច​សោះ ៕​​