iPhone 6 Plus ឆេះ​ចេញ​ផ្កា​ភ្លើង​ លើ​គ្រែ​​​បុរស​ម្នាក់​​ ខណៈ​ពេល​កំពុង​គេង​

iPhone 6 Plus ឆេះ​ចេញ​ផ្កា​ភ្លើង​ លើ​គ្រែ​​​បុរស​ម្នាក់​​ ខណៈ​ពេល​កំពុង​គេង​

បច្ចុប្បន្ន​នេះ​មាន​យុវវ័យ​មួយ​ចំនួន​​ចូល​​​ចិត្ត​ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន​នៅ​ពេល​​ពួក​គេ​រៀប​គេង​ ​ដោយ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដែល​នឹក​ស្មាន​​មិន​ដល់​បាន។

 

ជាក់​ស្ដែង​បុរស​​មួយ​រូប​​ឈ្មោះ​ David Grimsley មក​ពី​ទី​ក្រុង​ Atlanta រដ្ឋ​ Georgia ​បាន​ជួប​ប្រទះ​ហេតុការណ៍​ចៃដន្យ​មួយ​ នោះ​គឺ​ទូរសព្ទ​ iPhone 6 Plus របស់​គាត់​ស្រាប់​តែ​ឆេះចេញ​ផ្កា​ភ្លើង​ខណៈ​ពេល​​កំពុង​គេង។

 

iPhone 6 Plus ឆេះ​ចេញ​ផ្កា​ភ្លើង​ លើ​គ្រែ​​​បុរស​ម្នាក់​​ ខណៈ​ពេល​កំពុង​គេង​

 

មុន​ពេល​ដែល​ទូរសព្ទ​ឆេះ​ David បាន​សាក​ទូរសព្ទ​​ទៅ​នឹង​រន្ធ​ដោត​មួយ​ ដោយ​យក​ទូរសព្ទ​មក​ដាក់​ក្បែរ​ខ្លួន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ទូរទស្សន៍​ Fox 5 News។ ជា​សំណាង​ល្អ​បុរស​ ដែល​ជា​ជាង​កាត់​សក់​រូប​នេះ​បាន​ដឹង​ខ្លួន​ទាន់​ពេល​ ហើយ​​បាន​រុញ​ទូរសព្ទ​ចេញ​ឆ្ងាយ​ពី​ខ្លួន​​រួច​ទម្លាក់​ទៅ​លើ​ឥដ្ឋ​ ​ហើយ​ភ្លើង​ក៏​បាន​រលត់​ទៅ។

 

iPhone 6 Plus ឆេះ​ចេញ​ផ្កា​ភ្លើង​ លើ​គ្រែ​​​បុរស​ម្នាក់​​ ខណៈ​ពេល​កំពុង​គេង​

 

បន្ទាប់​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ ក្រុមហ៊ុន​ Apple ក៏​ផ្ដល់​សំណង​ជា​ទូរសព្ទ​ iPhone 6 Plus ថ្មី​មួយ​គ្រឿង​ភ្លាម​ៗ​ ប៉ុន្តែ​ការ​ធ្វើ​ដូច​នេះ​មិន​បាន​ធ្វើ​ឲ្យ​បុរស​រូប​នោះ​ស្ងប់​ចិត្ត​ឡើយ។ គាត់​នៅ​តែ​ព្រួយបារម្ភ​ថា ​ហេតុ​ការណ៍​នេះ​អាច​នឹង​កើត​ឡើង​ម្ដង​ទៀត​ នៅ​ពេល​គាត់​សាក​ទូរសព្ទ​​ដោត​​ចោល​នៅ​កន្លែង​ណា​មួយ។

 

iPhone 6 Plus ឆេះ​ចេញ​ផ្កា​ភ្លើង​ លើ​គ្រែ​​​បុរស​ម្នាក់​​ ខណៈ​ពេល​កំពុង​គេង​

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​។ កន្លងមក​​វា​បាន​កើត​ឡើង​ទៅ​លើ​ទូរសព្ទ​ជា​ច្រើន​ប្រភេទ​ដែល​ផលិត​ចេញ​ពី​ក្រុមហ៊ុន​ផ្សេងៗ​គ្នា។ យ៉ាង​ណា​ក្ដី​នេះ​ជា​លើក​ទី​ពីរ​​ហើយ​​ចំពោះ​​ករណី​​បាន​កើត​ឡើង​លើ​អ្នក​ប្រើ​ប្រាស់​ iPhone 6 Plus នា​ខែ​នេះ ដោយ​កាល​ពី​ដើម​​ខែ​ទូរសព្ទ​​​​​ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ​បុរស​ម្នាក់ក៏​​បាន​ឆេះ​ឡើង​ដែរ។

 

មូលហេតុ​ចម្បង​ពីរ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ហេតុការណ៍​នេះ​ឡើង​នោះ​គឺ​ ​​ថ្ម​​ទូរសព្ទ​ដែល​​មាន​បញ្ហា​ ឬ​​មក​ពី​ឆ្នាំង​សាក​ក្លែង​ក្លាយ​​គុណភាព​អន់​​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វិបសាយ​ PhoneArena៕

 

ចុច​អាន៖ អ្នក​ប្រើ​ប្រាស់​ iPhone 4s ប្ដឹង​ទារ​សំណង​ពី​ Apple ៥​លាន​ដុល្លារ​ព្រោះ​ iOS 9

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​​៖ PhoneArena​​​​​​​​​​​