១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

Gear S2 Classic ជា​នាឡិកា​ទំនើប​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Samsung ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen ជំនួស​ឱ្យ Android Wear។ នាឡិកា​វៃ​ឆ្លាត​មួយ​នេះ​រូបរាង​ស្រស់​ស្អាត​កាលីប​ខុស​ពី Gear ស៊េរី​មុន​។

 

​មាន​ចំណុច​ពិសេស​អី​ខ្លះ ​​​​គួរ​ទិញ Gear S2 Classic ​ប្រើ​ឬ​អត់? សំនួរ​នេះ​អាច​ពិបាក​បន្តិច​ ដោយ​សារ​​អ្នក​ប្រើប្រាស់​អាច​មិន​ទាន់​យល់​ពី​លក្ខណៈ​ពិសេស​​របស់​នាឡិកា​ឆ្លាត​វៃ​នេះ។ បើ​ពិបាក​អ៊ីចឹង Sabay នឹង​បង្ហាញ​លក្ខណៈ​ពិសេស ១០ ចំណុច​របស់ Gear S2 មុន​ពេល​អ្នក​សម្រេច​ចិត្ត​ទិញ​ប្រើ។

 

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

 

១. រូបរាង​បង្ហាញ​ភាព​ឡូយឆាយ៖

 

រូបរាង Gear S2 Classic បង្ហាញ​រាង​លេចធ្លោ​​​ស្រោប​ទៅ​ដោយ​លោហធាតុ​រឹងមាំ​និង​រលើបរលោង ការ​ពារ​ឆ្កូត ព្រម​ទាំង​មាន​កង​បង្វិល (Rotating Bezel) ​យ៉ាង​ស្អាត​នៅ​ផ្នែក​លើ​នាឡិកា។ នៅ​គែម​ខាង​ស្តាំ Gear S2 Classic មាន​ប៊ូតុង Menu ខាង​ក្រោម​និង​ប៊ូតុង Back នៅ​ផ្នែក​ខាង​លើ ងាយ​ស្រួល​សម្រាប់​ការ​គ្រប់គ្រង​ទៅ​លើ​មុខងារ​ក្នុង Gear S2។ ប៊ូតុង Menu ខាង​ក្រោម​អាច​ដើរ​តួ​ជា​ប៊ូតុង Power ដោយ​គ្រាន់​តែ​ចុច​ឱ្យ​យូរ សម្រាប់​ការ​បិទ​ឬ​បើក​នាឡិកា Gear S2 នេះ។

 

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

 

 

ចំណែក​ឯ​អេក្រង់​របស់ Gear S2 Classic បំពាក់​ដោយ​កញ្ចក់​​ប្រភេទ Corning Gorilla Glass 3 ​ជា​ប្រភេទ​កញ្ចក់​រឹង​មាំ ការ​ពារ​ឆ្កូត​ផ្សេងៗ។ និយាយ​រួម​ពេល​​ពាក់ Gear S2 Classic អ្នក​នឹង​មាន​អារម្មណ៍​ថា​ស៊ីវិល័យ​ជាង​មុន ដោយ​សារ​រូបរាង​ដ៏​ទាក់ទាញ​ស្រោប​ដោយ​លោហៈ​រឹងមាំ​និង​រលើបរលោង​របស់​វា។

 

២. អាច​ហៅ (Call) ទទួល (Answer) ទូរសព្ទ​និង​ផ្ញើ​សារ​ជំនួស​ទូរសព្ទ

 

ពេល​មាន​នរណា​ម្នាក់​ខល​ចូល​ទូរសព្ទ Android របស់​អ្នក នោះ Gear S2 Classic នឹង​ផ្ដល់​ដំណឹង​ភ្លាមៗ ដែល​អាច​ឱ្យ​អ្នក​ចុច​ទទួល​បាន​ដោយ​មិន​បាច់​ចុច​ទូរសព្ទ ហើយ​អ្នក​ក៏​អាច​ហៅ​ចេញ​ទៅ​កាន់​មិត្តភ័ក្ដិ​អ្នក​វិញ​បាន​ដូចគ្នា​ដោយ​ប្រើ Gear S2 Classic។ Gear S2 Classic មាន​មុខងារ​ផ្ញើ​សារ​ជា​អក្សរ​ទៅ​កាន់​ទូរសព្ទ​មិត្តភ័ក្ដិ​អ្នក​បាន​យ៉ាង​ងាយ​ស្រួល ពេល​អ្នក​មិន​ចង់​ហៅ (Call) ចេញ។

 

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

 

*Gear S2 Classic ត្រូវ​តែ​ភ្ជាប់​ជាមួយ​ទូរសព្ទ​ប្រើ Android ទើប​អាច​ប្រើ​មុខងារ​ខាង​លើ​បាន។

 

៣. មុខងារ S Health ចាំបាច់​សម្រាប់​ការ​ថែ​ទាំ​សុខភាព

 

Gear S2 Classic បំពាក់​ដោយ​មុខងារ​ថែទាំ​សុខភាព​យ៉ាង​ពិសេស ដោយ​ការ​តាមដាន​រាល់​សកម្មភាព​ហាត់​ប្រាណ​រាល់​ថ្ងៃ​របស់​អ្នក ដូចជា​ការ​ដើរ ការ​ជិះកង់ កម្រិត​ជាតិ​ទឹក និង​តាមដាន​ចង្វាក់​បេះដូង​របស់​អ្នក​ជា​ប្រចាំ តាម​រយៈ​សិនស័រ​បំពាក់​នៅ​ផ្នែក​បាត​នៃ Gear S2 Classic។ បើ​អ្នក​ពុំ​បាន​ហាត់​ប្រាណ​ញឹកញាប់​នោះ មុខងារ S Health នឹង​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ណាមួយ​ដើម្បី​មាន​សុខភាព​ល្អ។

 

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

 

៤. មុខងារ​ស្ដាប់​ចម្រៀង​ដោយ​មិន​បាច់​មាន​ទូរសព្ទ

 

អ្នក​អាច​ស្តាប់​ចម្រៀង​បាន​លើ Gear S2 Classic ដោយ​គ្រាន់​តែ Sync ចម្រៀង​ពី​ Smartphone ​ទុក​ប្រើ​ពេល​ក្រោយ​ដោយ​មិន​បាច់​មាន​ទូរសព្ទ។

 

៥. Connection

Gear S2 Classic អាច​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ WiFi, Bluetooth និង NFC បាន។

 

៦. អាច​អាន​ព័ត៌មាន​អនឡាញ
ក្រោយ​ពី​អ្នក​បាន​ភ្ជាប់ WiFi សម្រាប់ Gear S2 Classic រួច​ហើយ អ្នក​អាច​បើក​កម្មវិធី​ឈ្មោះ CNN ដើម្បី​អាន​ព័ត៌មាន​ដែល​កំពុង​កើត​ឡើង​ជុំវិញ​ពិភពលោក​បាន​ផង​ដែរ។

 

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

 

៧. សាក​ថ្ម​ឥត​ខ្សែ (Wireless Charger Dock)

ភាព​ងាយ​ស្រួល​ក្នុង​ការ​សាក​ថ្ម Gear S2 Classic គឺ​មិន​បាច់​ប្រើ​ខ្សែ​នោះ​ទេ។ ឧបករណ៍​សាក​ថ្ម​របស់ Gear S2 Classic ប្រើ​មេដែក​ដើម្បី​ភ្ជាប់​ផ្នែក​បាត​នៃ​នាឡិកា​ទៅ​នឹង​ដុំ​សាក​ពេល​ត្រូវ​បញ្ចូល​ថ្ម​ម្តង។

 

១០ ចំណុច​សម្រេចចិត្ត​​មុន​ទិញ​នាឡិកា Gear S2 Classic កុំ​ឲ្យ​ខុស​បំណង

 

៨. មាន​ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក

 

Gear S2 Classic អាច​ការពារ​ការ​ជ្រាប​ទឹក ពេល​ហាត់​ប្រាណ​បែក​ញើស ឬ​ដើរ​ក្រោម​ភ្លៀង ហើយ​រឹតតែ​ពិសេស​ទៅ​ទៀត​នោះ​គឺ​វា​អាច​ធន់​ក្នុង​ទឹក​ជម្រៅ ១ម៉ែត្រ​កន្លះ​រយៈ​ពេល៣០នាទី​ដោយ​មិន​មាន​បញ្ហា។

 

៩. ផ្ទៃ​នាឡិកា​សម្រាប់ Gear S2 Classic មាន​ច្រើន​ម៉ូដ
អ្នក​អាច​ផ្លាស់​ប្តូរ​ម៉ូដ​ផ្ទៃ​នាឡិកា Gear S2 Classic ប្លែកៗ​គ្នា​បាន​តាម​ចិត្ត ហើយ​អ្នក​ក៏​អាច​ដោនឡូត​ម៉ូដ​ផ្ទៃ​នាឡិកា​ប្លែកៗ​ផ្សេង​ទៀត​បាន ដោយ​ប្រើ​កម្មវិធី Gear Manager ដែល​ដំឡើង​លើ​ទូរសព្ទ Android របស់​អ្នក។

 

១០. ថាមពល​ថ្ម​ប្រើ​បាន ២ថ្ងៃ ពេល​សាក​ពេញ (250mAh)
ថាមពល​ថ្ម​របស់ Gear S2 Classic ពិត​ជា​អស្ចារ្យ​ខុស​ពី Smartwatch ដទៃ ដោយ​អាច​កាន់​ថ្ម​បាន​រយៈ​ពេល២ថ្ងៃ (យោង​តាម​ការ​ធ្វើ​តេស្ត​របស់ Sabay)។ ដូច្នេះ​អ្នក​នឹង​មិន​បាច់​រវល់​ដោត​បញ្ចូល​ថ្ម Gear S2 Classic ជា​ទី​ស្រឡាញ់​ញឹកញាប់​ត​ទៅ​ទៀត​នោះ​ទេ។

 

 

***សរុប៖ 

សរុប​មក​តាម​រយៈ​ការ​ធ្វើ​តេស្ត​របស់ Sabay ទៅ​លើ Gear S2 Classic រយៈ​ពេល​ប្រហែល​ជាង ១សប្តាហ៍​កន្លង​មក អាច​និយាយ​បាន​ថា Smartwatch ស៊េរី​ក្រោយ​របស់ Samsung នេះ​ពិត​ជា​មាន​មាន​ប្រយោជន៍​និង​សមត្ថភាព​ខ្លាំង​គ្រាន់​បើ។ ថាមពល​ថ្ម​របស់ Gear S2 Classic អាច​ស៊ូ​បាន​ដល់​ទៅ​ពីរ​ថ្ងៃ ហើយ​ការ​សាក​ថ្ម​ក៏​រឹត​តែ​ងាយ​ទៀត​ដោយ​ការ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charger Dock) រីឯ​មុខងារ​ស្ដាប់​ចម្រៀង​និង​តាម​ដាន​សុខភាព​គឺ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

 

មួយ​វិញ​ទៀត​ប្រព័ន្ធ​ប្រតិបត្តិការ Tizen ផ្ទាល់​ដែល Samsung បង្កើត​គឺ​ពិត​ងាយ​ស្រួល​ប្រើ និង​មាន Interface ស្អាត​មិន​ចាញ់ Android របស់ Google ឡើយ។

 

ត្បិត​តែ​មាន​សារប្រយោជន៍​ច្រើន តែ​បើ​និយាយ​ពី​អេក្រង់ Gear S2 Classic ទំហំ ១,២អ៊ីញ​នោះ ​នៅ​​រាង​តូច​បន្តិច​ក្នុង​ការ​ចុច​និង​មិន​សូវ​សក្ដិសម​ចំពោះ​អ្នក​មាន​កដៃ​និង​ម្រាម​ដៃ​ធំៗ​នោះ​ឡើយ។ លើស​ពី​នេះ​បើ​សិន Gear S2 Classic មាន​ពណ៌​ច្រើន​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ពណ៌​ខ្មៅ គឺ​រឹត​តែ​ប្រសើរ ហើយ​ប្រាកដ​ជា​ទទួល​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត៕

 

អត្ថបទ៖ ប៉ែត ផាន់និត

វីដេអូ៖ បុប្ផា