៧ វិធីមាន​ប្រសិទ្ធិភាព​​ខ្លាំងបំផុត​​ក្នុងការ​កម្ចាត់មុន​​លើគូទ

មុន និងពងបែក​​នៅលើ​កំប៉េះគូទ​អាចជា​ការឈឺចាប់​មួយ​យ៉ាងខ្លាំងនិងជា​រឿងមួយ​គួរឲ្យ​រំខាន​​បំផុតព្រោះវា​ជាផ្នែក​មួយ​នៃ​រាងកាយ​ដែល​ធ្វើឲ្យ​​ពិបាក​នៅពេល​អង្គុយ ហើយ​វាក៏​ធ្វើឲ្យ​​បាត់បង់​សម្រស់មួយ​ផងដែរ។

 

៧ វិធីមាន​ប្រសិទ្ធិភាព​​ខ្លាំងបំផុត​​ក្នុងការ​កម្ចាត់មុន​​លើគូទ

មុននៅលើកំប៉េះគូទកើតឡើងនៅពេលធាតុកខ្វក់ និងជាតិសំណើម​នៅជាប់​នឹង​ខោអាវ​បាន​ជ្រាប​ចូលទៅ​ក្នុងស្បែក​កំប៉េះគូថ។ការ​ត្រដុសគូទ​ដោយសារ​​ការអង្គុយ​ក៏បណ្តាលឲ្យ​ឆ្លងមេរោគ​ចូលទៅក្នុង​ស្បែកដែរ។លទ្ធផល​ដែល​ទទួល​បានគឺពងបែក​ និងមុន​នៅ​លើកំប៉េះ​គូទ។

ជាតិញើស និងបាក់តេរីជាប់នៅក្នុងខោទ្រនាប់របស់អ្នកក៏ជាលទ្ធផលធ្វើឲ្យកើតមុន​លើ​កំប៉េះគូទ​ផងដែរ។ដូច្នេះអ្នកត្រូវ​ឧស្សាហ៏​ផ្លាស់ប្តូរ​​ខោទ្រនាប់​​ឲ្យបាន​ញឹកញាប់​ ហើយ​ក៏ត្រូវ​បោកគក់​វាឲ្យ​បានទៀងទាត់។

ការព្យាបាលបញ្ហាកើតមុនលើកំប៉េះគូទនេះត្រូវចំណាយពេលយូរបន្តិចព្រោះការ​អង្គុយនិងការ​ត្រដុសគូថ​ធ្វើឲ្យ​វាមិន​ងាយ​ជា​សះស្បើយ​​បាន។ប្រេងនិង​ឱសថ​ផ្សេងៗទៀត​ដែល​លាប​​លើ​កំប៉េះគូទ​ក៏ជាប់​នឹង​ខោអស់ដូច្នេះ​ធ្វើឲ្យ​ឱសថឬប្រេង​ពិបាក​នឹងជ្រាប​ចូល​ទៅក្នុង​ស្បែក។ខាងក្រោមនេះ​ជាឱសថ​ព្យាបាល​​បញ្ហាកើតមុននិងពងបែក​លើ​កំប៉េះគូទ​យ៉ាងមាន​ប្រសិទ្ធិភាព​បំផុត៖

អាស្ពីរីន
បុកថ្នាំអាស្ពីរីន ៤គ្រាប់ឲ្យម៉ត់ រួចលាយជាមួយនឹងទឹកក្តៅ ១ស្លាបព្រាបាយ និងបន្ថែមទឹកឃ្មុំ១ស្លាបព្រាបាយចូល។ លាបវាលើកំប៉េះគូទរបស់អ្នក និងរង់ចាំរយៈពេល ១៥នាទី។ ក្រោយមកលាងសម្អាតវាចេញ។ ថ្នាំនេះនឹងជួយសម្លាប់មេរោគលើស្បែកកំប៉េះគូទរបស់អ្នក ដូច្នេះបញ្ហាមុននឹងជាសះស្បើយ។

ទឹកក្រូច និងទឹកខ្មេះប៉ោម

លាយទឹកក្រូចឆ្មា ១ស្លាបព្រាបាយជាមួយទឹកខ្មេះប៉ោម ១ស្លាបព្រាបាយនិងទឹកកន្លះពែង។ប្រើវា​លាង​សម្អាត​កំប៉េះគូទ​របស់អ្នក​ឲ្យបាន២ដងក្នុង​១ថ្ងៃដើម្បី​កម្ចាត់បញ្ហា​ពងបែកនិងមុន។

ប្រេងដើមតែ និងប្រេងដូង
លាយប្រេងដើមតែ និងប្រេងដូង១ស្លាបព្រាបាយបញ្ចូលគ្នា។ លាបប្រេង​ធម្មជាតិ​នេះលើ​កំប៉េះគូទ​របស់អ្នកនិងរង់ចាំ​រយៈពេល១៥នាទី។អ្នកក៏​អាច​​លាបប្រេង​នេះ មុន​ពេល​​ចូលគេង​ ហើយរង់ចាំ​រយៈពេល​ពេញមួយ​យប់។ឱសថនេះ​​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹងបាក់តេរីនិងមេរោគ​ផ្សិត​​នៅ​លើស្បែក។

ដុំទឹកកក
យកដុំទឹកកកជូតលើមុនកំប៉េះគូទថ្នមៗរយៈពេល ៥នាទី។ វិធីនេះនឹងជួយកាត់បន្ថយការរលាកនិង​ឈឺចាប់​​លើ​កំប៉េះគូទ​ដោយសារ​ពងបែកនិងមុន។នេះ​​ជា​វិធី​ព្យាបាល​​បញ្ហា​ឈឺចាប់​ដោយសារ​មុន​លើ​កំប៉េះគូទ​យ៉ាង​ឆាប់រហ័ស។

កម្ចាត់កោសិកាស្បែកងាប់ចេញពីលើកំប៉េះគូទរបស់អ្នក
ដើម្បីការពារបញ្ហាកើតមុន និងពងបែកលើកំប៉េះគូទអ្នកអាចប្រើស្ករសនិងម្សៅ​អាវ័ន​ដុសជូត​លើ​កំប៉េះគូទ។​ វិធីនេះ​នឹងជួយក​ម្ចាត់​ធាតុកខ្វក់, ញើសនិង​មេរោគ​ចេញពី​លើស្បែក​កំប៉េះគូថដូច្នេះ​នឹង​ការពារ​ពីការ​ចេញមុន​ឡើង​​មកទៀត។

ត្រូវនឹងពន្លឺព្រះអាទិត្យ

ប្រសិនបើមានពន្លឺព្រះអាទិត្យចាំងចូលបន្ទប់ផ្ទាល់ខ្លួនរបស់អ្នក អ្នកអាចឲ្យពន្លឺ​ថ្ងៃ​ត្រូវនឹង​កំប៉េះគូទ​របស់អ្នក។​ វិធីនេះ​នឹងជួយ​សម្លាប់​មេរោគដូច្នេះ​ធ្វើឲ្យមុនពងបែក​នឹងស្ងួត។អនុវត្ត​​វិធីនេះ​ម្តងក្នុង​ ១ថ្ងៃ ​(នៅពេលព្រឹក) ​រយៈពេល​ត្រឹមតែ២០នាទីព្រោះការ​ត្រូវ​នឹង​ពន្លឺថ្ងៃ​ខ្លាំង​​អាច​បណ្តាល​ឲ្យខូច​ស្បែក។

ឧស្សាហ៍ផ្លាស់ប្ដូរខោក្នុងឲ្យបានទៀតទាត់
ខោក្នុងរបស់អ្នកអាចជាកន្លែងបង្កាត់ពូជរបស់បាក់តេរីដែលបណ្តាលឲ្យកើត​ពងបែក​ និង​មុន​លើ​កំប៉េះគូទ។ញើស​ដែល​​ជាប់នឹង​ខោក្នុង​ក៏ជា​មូលហេតុ​ធ្វើឲ្យ​​កើតមុន​​ផងដែរ។ហើយក៏​ត្រូវលាង​សម្អាត​​កំប៉េះគូទ​របស់អ្នក​ឲ្យបាន​ញឹកញាប់​ផងដែរដើម្បី​ការពារ​ពីការ​ចេញមុននិង​ពងបែក​​លើកំប៉េះគូទ៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky
 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៧ វិធីមាន​ប្រសិទ្ធិភាព​​ខ្លាំងបំផុត​​ក្នុងការ​កម្ចាត់មុន​​លើគូទ