សម្តេច​ហ៊ុនសែន​៖ ឆ្នាំនេះ សប្បាយចិត្ត ដោយ​បានមក​សំរាក​ទាំង​កូន​ទាំង​ចៅ​ជុំគ្នា នៅ​មាត់សមុទ្រ​

ភ្នំពេញ: ​នៅពេល​ដាច់​ឆ្នាំ​ចាស់ ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៥-២០១៦ នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ​នេះ សម្តេច​ហ៊ុនសែន ក្រៅពី​ជូនពរ​ដល់​ជនរួមជាតិ សម្តេច ដែល​កំពុង​សម្រាកលំហែ​កាយ​នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ ក៏បាន​ប្រកាសថា សម្តេច​ឆ្នាំនេះ សប្បាយចិត្ត ដោយ​បានមក​សំរាក​ទាំង​កូន​ទាំង​ចៅ​ជុំគ្នា នៅ​មាត់សមុទ្រ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ព្រលឹម​ថ្ងៃនេះ សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​នៅសល់តែ​ប៉ុន្មាន​ម៉ោង​ទៀត ដាច់​ឆ្នាំ​ចាស់ ២០១៥ ចូលឆ្នាំថ្មី ២០១៦!​។ ខ្ញុំ និង​ភរិយា សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​។ ចំណែក​ខ្ញុំ​វិញ​ឆ្នាំនេះ សប្បាយចិត្ត ដោយ​បានមក​សំរាក​ទាំង​កូន​ទាំង​ចៅ​ជុំគ្នា​នៅ​មាត់សមុទ្រ ដែល​ផ្តល់ឱកាស​ឱយ​ខ្ញុំ​មិន​ត្រឹមតែ​បាន​ជួបជុំ​កូនចៅ​ប៉ុណ្ណោះ​ទេ តែ​បាន​ផ្តល់ឱយ​ខ្ញុំ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ប្រជាជន ស្វែងយល់​សុខទុក្ខ​ប្រជាជន​បាន​ថែម​ទៀតផង​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​សំរាប់​ជីវិត​គ្រួសារ​ក៏​ជិត​ដល់​ខួប ៤០​ឆ្នាំ នៃ​ថ្ងៃ​រៀបការ​រវាង​ខ្ញុំ និង ភរិយា​ដែរ​។ ក្នុង​បទ​ចម្រៀង​មួយ​មាន​ពាក្យ ថា​”​ស្នេហ៍​វ័យ​ចំណាស់ ចេះ​ថ្នាក់​ថ្នមចិត្ត​”​។ ឯខ្ញុំ​ខុសពី​នេះ ដោយ​ប្រើពាក្យ​ថា “​ស្នេហ៍​វ័យ​ចំណាស់​ចេះ​ថ្នាក់​ថ្នមខ្លួន​”​។ សុំ​ស្វែងយល់ និង​សូម​មើល​រូបថត ដែល​ខ្ញុំ​ជូនទៅ​ជាមួយ​"៕​