យូ​ន​ណាន​ដ៏​ស្អាត លើ​តែម​ប្រៃសណីយ៍​

ភ្នំពេញ: ធ្វើជា​និមិត្ត​ស​ញ្ញ​ដ៏​តូច​បំផុត និង​មុនគេ​បំផុត​នៃ​វប្បធម៌ តែម​ដ៏​តូចៗ​នោះ មិនមែន​គ្រាន់តែ​រូប​មួយ ថែមទាំង​មានការ​បង្ហាញ នៃ​ទេសភាព មនុស្សសាស្ត្រ រុក្ខជាតិ និង​សត្វ​របស់​ជាតិ​នីមួយៗ គឺជា​នាម​កាត​នៃ​ប្រទេស​នានា​។​

​ខេត្ត​យូ​ន​ណាន ដែល​ល្បីឈ្មោះ​ដោយ រុក្ខជាតិ និង​សត្វព្រៃ គឺជា​ខេត្ត​មួយ មាន​តែម​ប្រៃសណីយ៍ សម្បូរ​គ្រប់បែបយ៉ាង​។ ខេត្ត​យូ​ន​ណាន ដ៏​មាន​អា​ថ៍កំ​បាំង ក្នុង​ភ្នែក​មនុស្ស​នោះ បានបង្ហាញ​ប្រិយភាព​របស់​វា តាមរយៈ​តែម​ដ៏​តូចៗ​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន បាន​យល់​ស្គាល់​ផ្ទះ​ជនជាតិ​តៃ​ព្រៃ​ថ្ម ដែលជា​ទេសភាព​ដ៏​អស្ចារ្យ ក្នុងស្រុក​ធឺ​ង​ឆុង ដែលជា​ស្រុកកំណើត​ភ្នំភ្លើង និង​ក្រុង​បុរាណ លី​ចាំង នៃ​ខេត្ត​យូ​ន​ណាន​។ តែម​ខេត្ត​យូ​ន​ណាន មិន​គ្រាន់​តែមាន​ប្រជាប្រិយ នៅ​ខេត្ត​យូ​ន​ណា​ទេ ថែមទាំង​ទទួល​ចំណូលចិត្ត ពី​ទូទាំង​សកលលោក​។

យូ​ន​ណាន​ដ៏​ស្អាត លើ​តែម​ប្រៃសណីយ៍​

​មាន​ប្រទេស​ជាច្រើន​បាន​យក​និមិត្តរូប ខេត្ត​យូ​ន​ណាន លើ​តែម​ប្រៃសណីយ៍ នៃ​ប្រទេស​ខ្លួន ឧទាហរណ៍​ទីក្រុង​រ៉ូម បាន​យក​ទេសភាព​នៃ​ព្រៃ​ថ្ម ប្រទេស​កូរ៉េខាងជើង បាន​ប្រើ​រូបចម្លាក់​គោ​កាត់​ខ្លា ប្រទេស​ឡាវ បាន​យក​រូបភាព នៃ​ពិព័រណ៍​សាកវប្បកម្ម ពិភពលោក ទីក្រុង​គុន​មី​ញ ឆ្នាំ​១៩៩៩​។ ប្រទេស​ម៉ា​ដា​ហ្គា​ស្ការ សិង្ហ​បុរី និង​ប្រទេស​ម៉ាឡេស៊ី បាន​ប្រើ​រូបរាង នៃ​លោក​ចឺ​ង​ហឺ ដែលជា​អ្នក​ដើរទូក​បុរាណ ល្បីឈ្មោះ​ចិន​។ ប្រទេស​អាមេរិក បាន​ប្រើ​រូបភាព នៃ​កុក​ក​ខ្មៅ នៃ​ខេត្ត​យូ​ន​ណាន ......​។​

​តាំងពី​ឆ្នាំ​១៩៤៩​រៀម​ក ក្នុង​តែម​ដែល​ត្រូវ​បោះពុម្ព នៅ​ប្រទេស​ចិន មាន​តែម​ដែល​ពាក់ព័ន្ធ​នឹង ខេត្ត​យូ​ន​ណាន ជាង​៥០​សំណុំ ក្នុងចំណោម​តែម​ទាំងនោះ មាន​តែម​ចំនួន​១៥៣ បានបង្ហាញ​តែ​រូបរាង​ខេត្ត​យូ​ន​ណាន​។​

​ខេត្ត​យូ​ន​ណាន គឺជា​ខេត្ត​មួយ​ដែល​បានចេញ​ផ្សាយ ប្រធានបទ​តែម​ច្រើនជាងគេ ក្នុងប្រទេស​ចិន​។ ខែកញ្ញា ឆ្នាំ​២០១០ ខេត្ត​យូ​ន​ណាន បាន​បោះពុម្ព​តែម​មួយ​សំណុំ ដែល​យក​ស្រុក​ស៊ាំ​ង​គ្លិ​ឡា ជា​ប្រធានបទ ទាំងអស់​មាន​៤​ច្បាប់ ដែលមាន​ទេសភាព​ទាំង​៤ គឺ​៣ “​វត្ត​បុរាណ​” ,“​ទឹក​បៃតង​និង​មេឃ​ខៀវ​”, “​បឹង​និង​ព្រ​ឈើ​” និង “​ក្រុង​បុរាណ​ក្នុង​ហិមៈ​”​។

​ប្រធានបទ​ទាំង​បូ​ន​នេះ គឺ​មកពី​ទេសភាព​ដ៏​ល្បីល្បាញ នៃ​ស្រុក​ស៊ាំ​ង​គ្លិ​ឡា​គឺ វត្ត​សុង​ចាន់​លីន បឹង​ណា​ផា​ហៃ ឧទ្យាន​ជាតិ​ភូ​ដា​ឆួ និង​ក្រុង​បុរាណ​ទុ​ក្ចុ​ង ដែល​បានបង្ហាញ​ទេសភាព​នៃ​ភ្នំ បឹង វាលស្មៅ សមុទ្រ​ផ្កា ក្រុង​បុរាណ និង​វត្ត​អារាម​ដ៏​កម្រ​មាន នៃ​ស្រុក​ស៊ាំ​ង​គ្លិ​ឡា​។​ខេត្ត​យូ​ន​ណាន បាន​ត្រូវគេ​ហៅថា នគរ​រុក្ខជាតិ និង​នគរ​សត្វព្រៃ យ៉ាង យូរ​មកហើយ តែម​ដែលមាន​ពាក់ព័ន្ធ​នឹង ខេត្ត​យូ​ន​ណាន ក៏មាន​ប្រធាន​រុក្ខជាតិ និង​សត្វព្រៃ​ជាច្រើន​ណាស់​។​

​តាំងពី​ប្រទេស​ចិន​ថ្មី បាន​ចាប់បដិសន្ធិ​ឡើង នៅ​ឆ្នាំ​១៩៤៩​មក សំណុំ​ទីមួយ នៃ​តែម ខេត្ត​យូ​ន​ណាន គឺជា​តែម «​ផ្កា​តែ​ភ្នំ​» ដែលមាន​តែម​ចំនួន​១០ និង​តែម​ធុន​តូច​១​ច្បាប់​។ ក្នុងពេល​បោះពុម្ព​នោះ ក្រុមហ៊ុន​ប៉ុស្តិ៍​សា​ប្រទេស និង​ក្រុមហ៊ុន​បោះពុម្ព “​សាំង​អ៊ូ​អៀន​ស៊ូ​ក្វាន់​” ប្រទេស​ចិន បាន​បង្កើត​ពិ​ព័រ​ណ៌​តែម​មួយ​លើក នៅ​ក្រុង​កុង ហើយ​បាន​បោះត្រា​មួយ ដែលមាន​អក្សរ “​ពិ​ព័រ​ណ៌​តែម នៃ​ស​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ឆ្នាំ​១៩៧៩ ហុងកុង​” លើ​សំណុំ​តែម «​ផ្កា​តែ​ភ្នំ​» នេះ ដើម្បី​ទុកជា​អនុស្សាវរីយ៍​។​

​ក្រៅពី​ផ្កា​តែ​ភ្នំ ខេត្ត​យូ​ន​ណាន នៅមាន​រុក្ខជាតិ​ជាច្រើន ត្រូវបាន​ផ្សព្វផ្សាយ តាមរយៈ​តែម​ប្រៃសណីយ៍ ដូចជា​ផ្កាអ័រគីដេ ឈើ​តាត្រៅ និង​ផ្កាចំប៉ា នៃ​ខេត្ត​យូ​ន​ណាន ជាដើម​។​

​នៅ​ឆ្នាំ​១៩៦៣ មេអំបៅ​មួយ​ប្រភេទ ដែល​រស់នៅ​ភាគខាងត្បូង យូ​ន​ណាន នៃ​ខេត្ត​យូ​ន​ណាន ត្រូវបាន​ចម្លង​លើ​តែម ដែលមាន​ឈ្មោះ​ជា “​មេ​វ​អំបៅ​-​មេ​វ​អំបៅ​លី​ស្យ៉ា​យូ​ន​ណាន​”​។ មេ​វ​អំបៅ​ប្រភេទ​នេះ មាន​រូប​ស្អាត លើ​ស្លាប​របស់​វា ដែល​រស់​នៅតែ​ក្នុងព្រៃ​តំបន់​ត្រូ​ពិ​ក នៃ​រដ្ឋ​ស៊ី​ស្វាំ​ង​ប៉ាន​ណា ខេត្ត​យូ​ន​ណាន​។​

​ខែកញ្ញា ឆ្នាំ​១៩៦៣ ប្រទេស​ចិន បាន​បោះពុម្ព​តែម​ពិសេស សំណុំ​មួយ​ដែលមាន​ឈ្មោះថា «​ស្វា​មាស​» ក្នុង​តែម​មួយ មាន​រូប​ដែល​មាតា​ស្វា កំពុង​អេះរមាស់​អោយ​កូន​ស្វា ។ សព្វថ្ងៃនេះ តែម​នេះ មានតម្លៃ​១០០​ដង ជាង​ពេលនោះ​ហើយ គឺ​ត្រូវ​ចូលចិត្ត​ខ្លាំងណាស់ ដោយ​អ្នកប្រមូល​តែម​នានា​។  មាន​មនុស្ស​ជាច្រើន បាន​ស្គាល់​ខេត្ត​យូ​ន​ណាន ដោយសារ​តែម​ប្រៃសណីយ៍​ដ៏​តូចៗ​នេះ​៕V/S