សម្តេច​ហ៊ុនសែន​៖ អ្នក​កែប​ម្លែ​ង​រូបថត​សម្តេច​ក្នុង​កុំ​ព្យួ​ទ័​រ ជា​បុគ្គល​មកពី​បក្សប្រឆាំង​ជ្រុលនិយម ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

ភ្នំពេញ: ក្នុងឱកាស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​ភរិយា ព្រមទាំង​កូនៗ និង​ចៅៗ កំពុង​សម្រាក​កម្សាន្ត​លំហែកាយ ដើម្បី​ឆ្លង​ឆ្នាំ​សកល នៅ​ឆ្នេរសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ សម្តេច​បាន​ថតរូប​ជាច្រើន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។ ក្នុងនោះ កាលពី​យប់​ម៉ិ​ញ យប់​ថ្ងៃទី​៣០ ឈានចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​បាន​ឲ្យ​ដឹងថា មាន​អ្នក​កែប​ម្លែ​ង​រូបថត​សម្តេច និង​ភរិយា ព្រមទាំង​ចៅៗ តាម​កុំ​ព្យួ​ទ័​រ ដែល​អ្នក​កែប​ម្លែ​ង​នោះ ជា​បុគ្គល​មកពី​បក្សប្រឆាំង​ជ្រុលនិយម ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​ហ៊ុនសែន បាន​សេរ​សេរ​ថា "​ខ្ញុំ និង ភរិយា​ព្រមទាំង​កូន និង​ចៅៗ គិតថា​នាំគ្នា​មក​សំរាកលំហែរ​កាយ នៅ​សមុទ្រ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ហើយ​មានឱកាស​បាន​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​បាន​ថតរូប​ជា​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ​។ តែ​ជា​អកុសល គឺមាន​បុគ្គល​មកពី​បក្សប្រឆាំង​ជ្រុលនិយម​មួយចំនួន បាន​ព្យាយាម​យក​រូប​ភរិយា​ខ្ញុំ យកទៅ​កែប​ម្លែ​ង​ក្នុង​កំ​ព្យូ​ទ័​រ តាម​កម្មវិធី (Photoshop) ដូច​ឃើញ​ក្នុង​ស្នាម​ក្រឡា​ឥដ្ឋ​វៀច ក្នុង​រូប ដែល​ពួកនេះ បាន​ទាញ​ជើង​ភរិយា​ខ្ញុំ អោយ​មើលទៅ​មាន​លក្ខណ​:​មិន​សមរម្យ ដើម្បី​ពួកគេ​វាយប្រហារ​។ នេះ​ជា​ល្បិច​ថោកទាប​បំផុត​មួយ​របស់​សកម្មជន​ប​ក្ស​ប្រឆាំង ដែល​គិតថា​គ្មាន​នរណា​ដឹង​"​។

​សម្តេច​ហ៊ុនសែន បាន​គូសបញ្ជាក់ថា "​រាល់​នូវ​ទង្វើ​ទាំងឡាយណា ដែល​បំផ្លាញ​ដល់​កិត្តិយស​ខ្ញុំ និង​ក្រុមគ្រួសារ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសមួយ គឺ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​"​។​

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុនសែន បាន​គោរព​សូម​ជូនពរ​ជនរួមជាតិ ប្រកប​តែ​សេចក្តីសុខ និង​សំណាងល្អ​ក្នុងឱកាស​ចូលឆ្នាំថ្មី ២០១៦ នេះ​៕​