ឆេះ​ឡាន បា​ឡែ​ន ទាំង​ព្រឹក នៅ​ផ្លូវ លី​យ៉ុង​ផាត់ ជិត​ស្ថានីយទូរទស្សន៍ PNN

ភ្នំពេញ: ​ឡាន​កាមរី បា​ឡែ​ន ពណ៌​ស មួយគ្រឿង បាន​ឆេះ ក្នុងពេល​កំពុងបើក​ប​រ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅ​ផ្លូវ​អ្នកឧកញ៉ា លី​យ៉ុង​ផាត់ ជិត​ស្ថានីយទូរទស្សន៍ PNN ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី ឡាន​ឆេះ​នោះ គឺ​ឆេះ​ដោយ​ខ្លួនឯង ចេញពី​ម៉ាស៊ីន​ផ្នែក​ខាងមុខ​។ ហេតុការណ៍​នោះ មិន​បង្ក​ឲ្យ​នរណាម្នាក់ រងគ្រោះថ្នាក់​នោះឡើយ​៕​