​សម្តេច​តេ​ជោ​ប្រតិកម្ម​ខ្លាំង​ចំពោះ​បុគ្គល​ប្រឆាំង​ជ្រុលនិយម​ដែល​កែប​ម្លែ​ង​រូបថត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

​រាជធានី​ភ្នំពេញ​៖នៅ​យប់​ជ្រៅ​ចូល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​បុគ្គល​មួយចំនួន មាន​និន្ទា​ការប្រឆាំង​ជ្រុលនិយម បាន​យក​រូបថត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែល​ថត​នៅ​ក្រុងព្រះសីហនុ ទៅ​កែប​ម្លែ​ង​ក្នុង​កុំព្យូទ័រ ឲ្យ​ខុសពី​លក្ខណៈ​ដើម (​ទាញ​ជើង​) ដើម្បី​ពួកគេ​រិះគន់ និង​វាយប្រហារ​, ដោយ​ទង្វើ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ លើកឡើងថា ជា​ល្បិច​ថោកទាប​បំផុត​មួយ​របស់​សកម្មជន​ប​ក្ស​ប្រឆាំង ដែល​ចង់​បំផ្លាញ​ដល់​កិត្តិយស និង​ក្រុមគ្រួសារ​របស់​សម្តេច​។​

​ពាក់ព័ន្ធ​នឹង​ទង្វើ និង​ល្បិច​ថោកទាប​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ទាមទារ​ឲ្យ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ រូបថត​នេះ ថត​នៅពេល​សម្តេច​នាំ​ចៅៗ​ដើរលេង​កំសាន្ត​នៅ​មាត់សមុទ្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ប្រតិកម្ម​ខ្លាំងៗ​នៅលើ Facebook ផ្លូវការ​នា​រាត្រី​នេះ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ និង ភរិយា​ព្រមទាំង​កូន និង​ចៅៗ​គិតថា​នាំគ្នា​មក សំរាកលំហែរ​កាយ​នៅ​សមុទ្រ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ ហើយ​មានឱកាស​បាន​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​បាន​ថតរូប​ជា​អនុស្សា​វ​រី​យ៌​ជាមួយ​ក្រុមគ្រួសារ​។ តែ​ជា​អកុសល​គឺមាន​បុគ្គល​មកពី បក្សប្រឆាំង​ជ្រុលនិយម​មួយចំនួន បាន​ព្យាយាម​យក​រូប ភរិយា​ខ្ញុំ​យកទៅ​កែប​ម្លែ​ង​ក្នុង​កំ​ព្យូ​ទ័​រ តាម​កម្មវិធី (Photoshop) ដូច​ឃើញ​ក្នុង​ស្នាម​ក្រឡា​ឥដ្ឋ​វៀច​ក្នុង​រូប​ដែល ពួកនេះ​បាន​ទាញ​ជើង​ភរិយា​ខ្ញុំ​ឲ្យ​មើលទៅ​មាន​លក្ខណ​:​មិន​សមរម្យ ដើម្បី​ពួកគេ​វាយប្រហារ​។ នេះ​ជា​ល្បិច​ថោកទាប​បំផុត​មួយ​របស់​សកម្មជន​ប​ក្ស​ប្រឆាំង ដែល​គិតថា​គ្មាន​នរណា​ដឹង​។ រាល់​នូវ​ទង្វើ​ទាំងឡាយណា​ដែល​បំផ្លាញ​ដល់​កិត្តិយស​ខ្ញុំ និង ក្រុមគ្រួសារ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសមួយ គឺ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ សូម​ជូនពរ​ជនរួមជាតិ ប្រកប​តែ​សេចក្តីសុខ និង​សំណាងល្អ​ក្នុងឱកាស​ចូលឆ្នាំថ្មី ២០១៦ នេះ​!»​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ មាន Facebook មួយ​ឈ្មោះ Haknuman Leung បាន​បង្ហោះ​រូបថត​ដែល​កែប​ម្លែ​ង​(​ទាញ​ជើង​) ជាមួយ​ការសរសេរ​រិះគន់​យ៉ាង​ដូច្នេះ​ថា​៖ «​ស្អី​គេ​!! ស្ត្រី​ទីមួយ​ខ្មែរ ឈរ​ថត​អ​ញ្ជឹ​ង​!!! ពិតជា​គំរូ​អាក្រក​ក់​របស់​នារី​ខ្មែរ​មែន ! ជោរ​មើល​ប្រពន្ធ​ផង ជោរ !!!»​។​

​ការរិះគន់ និង​ល្បិច​កែប​ម្លែ​ង​រូបថត ដែល​ថត​នៅ​ក្រុងព្រះសីហនុ ក្នុង​កុំព្យូទ័រ តាម​កម្ម​វ​ធី Photoshop នេះ ត្រូវបាន​សម្តេច​ទាមទារ​ឲ្យ​ពួកគេ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។ ព្រោះ​ពួកគេ​បាន​បំផ្លាញ​កិត្តិយស និង​ក្រុមគ្រួសារ​របស់​សម្តេច​៕

​សម្តេច​តេ​ជោ​ប្រតិកម្ម​ខ្លាំង​ចំពោះ​បុគ្គល​ប្រឆាំង​ជ្រុលនិយម​ដែល​កែប​ម្លែ​ង​រូបថត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត
​សម្តេច​តេ​ជោ​ប្រតិកម្ម​ខ្លាំង​ចំពោះ​បុគ្គល​ប្រឆាំង​ជ្រុលនិយម​ដែល​កែប​ម្លែ​ង​រូបថត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត