រថយន្ត​ព្រូស​បើក​លឿន​ដូច​ហោះ​រេច​ង្កួ​តទៅ​កៀ​រ​រនាំង​ដែក​ចែក​ផ្លូវ​បាក់ ​និង​ទ្រេត​អស់​៥​ផ្ទាំង

រាជ​ធានីភ្នំពេញ​ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ព្រះ​មុនី​វង្សបាន​បាក់​ និង​ទ្រេត​អស់​៥​ផ្ទាំង ដោយសា​រតែ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​ ហើយ​ជ្រុល​ចង្កូត​ទៅ​កៀរ កាលពី​វេលា​ម៉ោង​១​ និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ​ធ្នូ ​២០១៥ នៅចំណុច​កើតហេតុ​ទល់មុខ​​​ភោជនីយដ្ឋាន​ប៉ោ​កី​ តាម​បណ្តោយ​ផ្លូវព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​គេ​សង្កេត​ឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2X-1459 បើកបរ​ដោយ​បុរស​ម្នាក់​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តាមបណ្តោយ​ផ្លូវព្រះ​មុនី​វង្ស លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​នោះ​ចង្កូត​រេ​ទៅ​បុក​កៀ​រ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​បាក់ ​និង​ទ្រេត​អស់​៥​ផ្ទាំង ធ្វើ​ឱ្យ​រថយន្ត​ដាច់​កាឡេ​កង់​ខាង​មុខ​ផ្នែក​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្តបង្ក​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល ​បន្សល់​រថយន្ត​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាលរ​ជ​ធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​