​កែវ រំ​ចង់ និង ផល សុ​ភ័​ណ្ឌ ឡើង​សង្វៀន Thai Fight ថ្ងៃនេះ

​កីឡា​៖​ថ្ងៃនេះ​លើស​ង្វៀន​Thai Fight​ប្រទេស​ថៃ​កីឡាករ​ក្នុង​ចិត្ត​ប្រិយមិត្ត​២​រូប​គឺ កែវ រំ​ចង់ និង ផល សុ​ភ័​ណ្ឌ​និង​ឡើង​វៃ​ជាមួយ​កីឡាករ​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ថៃ​និង​មី យ៉ាន់​ម៉ា​។ 

​    ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កីឡាករ កែវ រំ​ចង់ ចាញ់​ទម្ងន់​កីឡាករ​មហា​កម្លាំង Iquezang Kor Rungthanakeat របស់​ប្រទេស​ថៃ​១,២​គីឡូក្រាម ខណៈដែល ផល សុ​ភ័​ណ្ឌ ក៏​ចាញ់​ទម្ងន់​ខ្លា​ចាស់ Saenchai ១,២​គីឡូក្រាម​ដូចគ្នា​។ 

​    ​គួរ​បញ្ជាក់ថា កីឡាករ កែវ រំ​ចង់ បាន​ជួប​ប្រកួត​គ្នា​ជាមួយ​កីឡាករ​ថៃ Iquezang Kor.Rungthanakeat ម្ដង​រួចមកហើយ​លើស​ង្វៀន Thai Fight នា​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៤ ខែតុលា​កន្លងទៅ ដោយ​បរាជ័យ​ទាំង​ចម្រូងចម្រាស​។ ចំណែក​អ្នកលេង​កណ្ដាប់ដៃ ផល សុ​ភ័​ណ្ឌ ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ភ្លាមៗ បន្ទាប់ពី​កីឡា​ករមី​យ៉ាន់​ម៉ា​ដៃគូ​ខ្លា​ចាស់ Saenchai បោះបង់ចោល​ការប្រកួត​៕ 

​កែវ រំ​ចង់ និង ផល សុ​ភ័​ណ្ឌ ឡើង​សង្វៀន Thai Fight ថ្ងៃនេះ
​កែវ រំ​ចង់ និង ផល សុ​ភ័​ណ្ឌ ឡើង​សង្វៀន Thai Fight ថ្ងៃនេះ